ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 15:9 - អាល់គីតាប

ស្តេច​ប្រាប់​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ ដូច្នេះ សម្តេច​អាប់‌សាឡុម​ក៏​ទៅ​ក្រុង​ហេ‌ប្រូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។ ដូច្នេះ អាប់សាឡម​ក៏​ក្រោក​ឡើង ទៅ​ឯ​ក្រុង​ហេប្រុន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។ ដូច្នេះ សម្ដេច​អាប់‌សាឡុម​ក៏​ទៅ​ក្រុង​ហេប្រូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ នោះ​ទ្រង់​ក៏​ក្រោក​ឡើង​ទៅ​ឯ​ក្រុង​ហេប្រុន

សូមមើលជំពូក



២ សាំ‌យូ‌អែល 15:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ទី​នោះ សម្តេច​ចាត់​បក្ស​ពួក​យ៉ាង​សម្ងាត់ ឲ្យ​ទៅ​គ្រប់​កុល‌សម្ព័ន្ធ​អ៊ីស្រ‌អែល​ប្រាប់​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឮ​សំឡេង​ត្រែ​បន្លឺ​ឡើង ត្រូវ​នាំ​គ្នា​ប្រកាស​ថា “សម្តេច​អាប់‌សាឡុម​ឡើង​សោយ​រាជ្យ​នៅ​ក្រុង​ហេ‌ប្រូន!”»។


កាល​ខ្ញុំ​ស្នាក់​នៅ​ក្រុង​កេស៊ួរី ក្នុង​ស្រុក​ស៊ីរី ខ្ញុំ​បាន​បន់អុលឡោះ‌តាអាឡា​ថា ប្រសិន​បើ​ទ្រង់​ប្រោស‌ប្រណី​ឲ្យ​ខ្ញុំ​វិល​ត្រឡប់​មក​ក្រុង​យេរូ‌សាឡឹម​វិញ ខ្ញុំ​នឹង​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា»។


យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន​ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។


លោក​អេលី​និយាយ​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត! សូម​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្រេច​តាម​ពាក្យ​របស់​នាង​ចុះ!»។


ទត​សុខ​ចិត្ត​ទទួល​យក​ជំនូន ដែល​នាង​អប៊ី‌កែល​នាំ​យក​មក​ជូន រួច​គាត់​និយាយ​ថា៖ «សូម​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​សុខ‌សាន្ត​ចុះ ខ្ញុំ​ស្តាប់​តាម​ពាក្យ​អង្វរ​របស់​នាង​ហើយ ខ្ញុំ​នឹង​ធ្វើ​តាម​ពាក្យ​របស់​នាង!»។