ណាពីណាថានជម្រាបស្តេចទតវិញថា៖ «បុរសនោះ គឺអ្នកហ្នឹងហើយ! អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “យើងបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល ហើយយើងក៏បានរំដោះអ្នក ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចសូលដែរ។
២ សាំយូអែល 14:13 - អាល់គីតាប នាងសួរថា៖ «ហេតុអ្វីបានជាស្តេចផ្ទាល់ ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់អុលឡោះ? ពាក្យរបស់ស្តេចអំបាញ់មិញនេះ ពិតជាដាក់ទោសស្តេចដែរ ព្រោះស្តេចមិនបានហៅសម្តេចអាប់សាឡុមដែលស្តេចកាត់កាល់នោះ ឲ្យវិលត្រឡប់មកវិញទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ត្រីនោះក៏ទូលសួរថា៖ «បើយ៉ាងនោះ ហេតុអ្វីបានជាទ្រង់បង្កើតការយ៉ាងនេះទាស់នឹងប្រជារាស្ត្ររបស់ព្រះ? ដ្បិតដែលទ្រង់មានរាជឱង្ការដូច្នេះ ទ្រង់ក៏ដូចជាអ្នកមានទោសដែរ ព្រោះទ្រង់មិននាំអ្នកដែលទ្រង់បាននិរទេសទៅឲ្យមកវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទូលថា៖ «ហេតុអ្វីបានជាព្រះករុណាផ្ទាល់ក៏មានគំនិតដូច្នេះដែរ គឺទាស់នឹងផលប្រយោជន៍ប្រជារាស្ត្ររបស់ព្រះជាម្ចាស់? រាជឱង្ការរបស់ព្រះករុណាអម្បាញ់មិញនេះពិតជាដាក់ទោសព្រះករុណាដែរ ព្រោះព្រះករុណាមិនបានត្រាស់ហៅសម្ដេចអាប់សាឡុម ដែលស្ដេចកាត់កាល់នោះឲ្យវិលត្រឡប់មកវិញទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះស្ត្រីនោះក៏ទូលសួរថា បើយ៉ាងនោះ ហេតុអ្វីបានជាទ្រង់បង្កើតការយ៉ាងនេះទាស់នឹងរាស្ត្ររបស់ព្រះវិញ ដ្បិតដែលទ្រង់មានបន្ទូលដូច្នេះ នោះទ្រង់ក៏ដូចជាអ្នកមានទោសដែរ ដោយព្រោះទ្រង់មិននាំអ្នកដែលទ្រង់បាននិរទេសទៅឲ្យមកវិញ |
ណាពីណាថានជម្រាបស្តេចទតវិញថា៖ «បុរសនោះ គឺអ្នកហ្នឹងហើយ! អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូលថា “យើងបានតែងតាំងអ្នក ជាស្តេចលើជនជាតិអ៊ីស្រអែល ហើយយើងក៏បានរំដោះអ្នក ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចសូលដែរ។
នាងនោះនិយាយទៀតថា៖ «សូមស្តេចមេត្តាប្រោសឲ្យខ្ញុំជម្រាបជូនថែមមួយម៉ាត់ទៀត»។ ទតមានប្រសាសន៍ថា៖ «ចូរនិយាយមក!»។
ហេតុនេះត្រូវប្រាប់ទត ជាអ្នកបម្រើរបស់យើងថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ទ្រង់មានបន្ទូលដូចតទៅ: “កាលអ្នកនៅជាអ្នកគង្វាល ចៀមនៅឡើយ យើងបានយកអ្នកចេញពីវាលស្មៅមក ដើម្បីឲ្យអ្នកធ្វើជាមេដឹកនាំជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។
ពួកមេដឹកនាំនៃកុលសម្ព័ន្ធទាំងប៉ុន្មានរបស់ប្រជាជនអ៊ីស្រអែល សុទ្ធតែមានវត្តមានក្នុងអង្គប្រជុំនៃប្រជាជនរបស់អុលឡោះគឺមានកងពលថ្មើរជើងចំនួនបួនសែននាក់ ប្រដាប់ដោយដាវ។