ស្តេចទតឈប់ខឹង នឹងសម្តេចអាប់សាឡុមទៀត ព្រោះស្តេចលែងព្រួយចិត្តអំពីសម្តេចអាំណូនស្លាប់។
២ សាំយូអែល 14:1 - អាល់គីតាប លោកយ៉ូអាប់ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្តេចមានចិត្តនឹករលឹក ដល់សម្តេចអាប់សាឡុម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯយ៉ូអាប់ជាកូនសេរូយ៉ា លោកយល់ឃើញថា ស្តេចមានព្រះហឫទ័យនឹករឭកដល់អាប់សាឡុម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា សង្កេតឃើញថា ស្ដេចមានព្រះហឫទ័យនឹករឭក ដល់សម្ដេចអាប់សាឡុម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ូអាប់ ជាកូនសេរូយ៉ា លោកយល់ឃើញថា ស្តេចមានព្រះទ័យនឹករឭកដល់អាប់សាឡំម |
ស្តេចទតឈប់ខឹង នឹងសម្តេចអាប់សាឡុមទៀត ព្រោះស្តេចលែងព្រួយចិត្តអំពីសម្តេចអាំណូនស្លាប់។
លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
ពេលនោះ ស្តេចទតក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង គាត់ឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយគាត់យំ។ គាត់ឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុមកូនឪពុក! ឱកូនឪពុក! អាប់សាឡុម កូនឪពុកអើយ! គួរតែឲ្យឪពុកស្លាប់ជំនួសកូនវិញ! អាប់សាឡុម កូនឪពុក ឱកូនឪពុកអើយ!»។
ជ័យជំនះនៅថ្ងៃនោះ ក្លាយទៅជាទុក្ខព្រួយ ដ្បិតកងទ័ពទាំងមូលឮគេនិយាយថា ទតសោកសង្រេងអាឡោះអាល័យកូន។
រីឯទតវិញ គាត់គ្របមុខជិត ហើយបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អាប់សាឡុម កូនឪពុក! ឱកូនឪពុក! អាប់សាឡុម កូនឪពុកអើយ!»។
កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា នៅទីនោះទាំងអស់គ្នា គឺលោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអេសាអែល។ លោកអេសាអែលរត់លឿនដូចប្រើស
រីឯបងប្អូនស្រីរបស់ពួកគេ គឺនាងសេរូយ៉ា និងអប៊ីកែល។ កូនរបស់នាងសេរូយ៉ា មានបីនាក់គឺ អប៊ីសាយ យ៉ូអាប់ និងអេសាអែល។
មនុស្សជាច្រើនចង់ផ្គាប់ចិត្តចៅហ្វាយ ប៉ុន្តែ មានតែអុលឡោះតាអាឡាទេ ដែលរកយុត្តិធម៌ឲ្យមនុស្សគ្រប់ៗគ្នា។