សម្តេចអាប់សាឡុមបានចូលទៅជួបស្តេចទត ហើយជម្រាបថា៖ «សូមជម្រាប ឪពុក ពួកគង្វាលរបស់ខ្ញុំកំពុងតែកាត់រោមចៀម សូមឪពុកមេត្តាទៅចូលរួមក្នុងពិធីនោះ ជាមួយពួកមន្ត្រីរបស់ឪពុកផង»។
២ សាំយូអែល 13:25 - អាល់គីតាប ស្តេចទតមានប្រសាសន៍ថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្តេចអាប់សាឡុមបានទទូចអង្វរទត តែទតប្រកែកមិនព្រមទៅទេ គឺគាត់គ្រាន់តែប្រទានពរឲ្យកូនប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្ដេចមានរាជឱង្ការតបទៅអាប់សាឡុមថា៖ «ទេ កូនអើយ យើងមិនត្រូវទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក»។ អាប់សាឡុមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ទេ កូនអើយ យើងមិនទៅចូលរួមទាំងអស់គ្នាទេ ក្រែងនាំឲ្យកូនពិបាក»។ សម្ដេចអាប់សាឡុមបានទទូចអង្វរព្រះរាជា តែស្ដេចប្រកែកមិនព្រមទៅទេ គឺទ្រង់គ្រាន់តែប្រទានពរឲ្យបុត្រប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែស្តេចទ្រង់មានបន្ទូលតបទៅអាប់សាឡំមថា ទេ កូនអើយ មិនត្រូវឲ្យយើងទៅទាំងអស់គ្នាទេ ក្រែងជាបន្ទុកធ្ងន់ដល់ឯងពេក អាប់សាឡំមក៏ទូលបង្ខំទ្រង់ តែទ្រង់មិនព្រមទៅទេ គឺបែរជាប្រទានពរឲ្យវិញ |
សម្តេចអាប់សាឡុមបានចូលទៅជួបស្តេចទត ហើយជម្រាបថា៖ «សូមជម្រាប ឪពុក ពួកគង្វាលរបស់ខ្ញុំកំពុងតែកាត់រោមចៀម សូមឪពុកមេត្តាទៅចូលរួមក្នុងពិធីនោះ ជាមួយពួកមន្ត្រីរបស់ឪពុកផង»។
សម្តេចអាប់សាឡុមនិយាយថា៖ «បើឪពុកមិនទៅទេ សូមអនុញ្ញាតឲ្យតែបងអាំណូនទៅរួមជាមួយពួកយើងក៏បាន»។ ទតសួរថា៖ «ហេតុអ្វីចាំបាច់ឲ្យអាំណូនទៅជាមួយ?»។
លោកយ៉ូអាប់គោរពស្តេចអោនមុខដល់ដី ហើយអរគុណថា៖ «ថ្ងៃនេះ ខ្ញុំដឹងថា ស្តេចនៅតែប្រណីសន្តោសខ្ញុំ ព្រោះស្តេចបានយល់ព្រមតាមសំណូមពររបស់ខ្ញុំ»។
ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។
គេឃាត់អ៊ីសាថា៖ «សូមលោកស្នាក់នៅជាមួយយើងខ្ញុំទីនេះហើយ ដ្បិតថ្ងៃកាន់តែទាប ហើយជិតយប់ផង» អ៊ីសាក៏ចូលទៅស្នាក់នៅជាមួយគេ។
បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើអ៊ីសាជាអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
ពេលនោះលោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមអុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់គាត់ដែរ!»។