លូកា 14:23 - អាល់គីតាប23 ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល23 “ចៅហ្វាយក៏និយាយនឹងបាវបម្រើនោះថា: ‘ចូរចេញទៅតាមផ្លូវ និងច្រកល្ហក ហើយតឿនគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះរបស់ខ្ញុំ។ សូមមើលជំពូកKhmer Christian Bible23 ចៅហ្វាយក៏ប្រាប់ទៅបាវបម្រើនោះថា ចូរចេញទៅតាមផ្លូវ និងច្រកនានា ហើយតឿនឲ្យពួកគេមក ដើម្បីឲ្យបានពេញដំណាក់របស់ខ្ញុំ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦23 ចៅហ្វាយប្រាប់ថា "ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យបានពេញផ្ទះខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥23 ម្ចាស់ផ្ទះប្រាប់ទៅអ្នកបម្រើទៀតថា “ចូរទៅតាមផ្លូវស្រុកស្រែ តាមកៀនរបង ហើយបង្ខំមនុស្សម្នាឲ្យចូលមកពេញផ្ទះខ្ញុំ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤23 រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ សូមមើលជំពូក |
ចាប់ពីទិសខាងកើត រហូតដល់ទិសខាងលិច នាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា។ នៅគ្រប់ទីកន្លែង គេនាំគ្នាដុតគ្រឿងក្រអូប ដើម្បីលើកតម្កើងនាមរបស់យើង ព្រមទាំងនាំយកជំនូនបរិសុទ្ធមកជាមួយផង ដ្បិតនាមរបស់យើងប្រសើរឧត្ដុង្គឧត្ដម ក្នុងចំណោមប្រជាជាតិនានា - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។
បន្ទាប់ពីនាងបានទទួលពិធីជ្រមុជទឹកជាមួយក្រុមគ្រួសាររបស់នាងរួចហើយ នាងបានអញ្ជើញយើងទៅស្នាក់នៅផ្ទះនាងដោយពោលថា៖ «បើលោកយល់ឃើញថា នាងខ្ញុំពិតជាជឿលើអ៊ីសាជាអម្ចាស់មែន សូមអញ្ជើញទៅស្នាក់នៅឯផ្ទះរបស់នាងខ្ញុំទៅ!»។ នាងបានទទូចសុំឲ្យយើងយល់ព្រម តាមសេចក្ដីអញ្ជើញរបស់នាង។
ប៉ុន្ដែ ដោយសាសន៍យូដាចេះតែប្រឆាំងនឹងគាត់ ហើយជេរប្រមាថគាត់ទៀតផងនោះ គាត់ក៏រលាស់ធូលីដីពីអាវរបស់គាត់ ទាំងមានប្រសាសន៍ថា៖ «បើអ្នករាល់គ្នាវិនាសបាត់បង់នោះ គឺមកតែពីកំហុសរបស់អ្នករាល់គ្នាផ្ទាល់ប៉ុណ្ណោះ គ្មានជាប់ជំពាក់អ្វីជាមួយខ្ញុំទេចាប់ពីពេលនេះ ខ្ញុំនឹងទៅរកសាសន៍ដទៃវិញ»។