២ សាំយូអែល 12:30 - អាល់គីតាប ស្តេចទតយកបានមកុដដែលស្ថិតនៅលើក្បាលស្តេចរបស់ជនជាតិអាំម៉ូន។ មកុដនោះធ្វើអំពីមាស ទម្ងន់ជាងសាមសិបប្រាំគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើក្បាលរបស់ស្តេចទត។ ស្តេចទតក៏រឹបអូសយកជយភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌក៏យកមកុដពីព្រះសិរស្តេច របស់គេ មកបំពាក់លើព្រះសិររបស់ព្រះបាទដាវីឌវិញ មកុដនោះមានទម្ងន់ជាមួយហាបមាស ដាំដោយត្បូងមានតម្លៃផ្សេងៗ រួចស្ដេចនាំយកជ័យភណ្ឌយ៉ាងច្រើនសន្ធឹកពីទីក្រុងនោះមក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌយកបានមកុដដែលស្ថិតនៅលើព្រះសិរសាស្ដេចរបស់ជនជាតិអាំម៉ូន។ មកុដនោះធ្វើអំពីមាស ទម្ងន់ជាងសាមសិបប្រាំគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏រឹបអូសយកជយភណ្ឌយ៉ាងច្រើនពីក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏យកមកុដពីព្រះសិររបស់ស្តេចគេ មកបំពាក់លើព្រះសិរនៃទ្រង់វិញ ឯមកុដនោះ មានទំងន់ជា១ហាបមាស ក៏ដាំដោយត្បូងមានដំឡៃផ្សេងៗ រួចទ្រង់នាំយករបឹបយ៉ាងសន្ធឹកពីទីក្រុងនោះមក |
ស្តេចទតយកមកុដដែលស្ថិតនៅលើក្បាលស្តេចរបស់ជនជាតិអាំម៉ូន មកុដនោះធ្វើអំពីមាសទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះ មកបំពាក់លើក្បាលរបស់ស្តេចទត។ ស្តេចទតក៏បានរឹបអូសយកជយភ័ណ្ឌយ៉ាងច្រើនពីក្រុងនោះ។
ទ្រង់បានមកជួបស្តេច ទាំងនាំយកពរដ៏ប្រសើរមកជាមួយផង ទ្រង់បានយកមកុដមាសសុទ្ធ មកបំពាក់ក្បាលរបស់ស្តេច។