២ សាំយូអែល 10:16 - អាល់គីតាប ស្តេចហាដារេស៊ើរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ស្តេចហាដារេស៊ើរ ជាអ្នកដឹកនាំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះបាទហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាកជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទហាដារេស៊ើរចាត់គេឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ កងទ័ពស៊ីរីបានមកដល់ហេឡាម ដោយមានលោកសូបាក់ដែលជាមេបញ្ជាការកងទ័ពរបស់ព្រះបាទហាដារេស៊ើរ ជាអ្នកដឹកនាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយហាដារេស៊ើរចាត់ទូតឲ្យទៅអង្វរបានពួកស៊ីរី ដែលនៅខាងនាយទន្លេ នាំចេញមកជួយ ក៏ទន្ទ្រានចូលស្រុកហេឡាម មានសូបាក ជាមេទ័ពធំរបស់ហាដារេស៊ើរ ជាអ្នកនាំមុខ |
មានគេនាំដំណឹងនេះទៅជម្រាបស្តេចទត ទតក៏ប្រមូលកងទ័ពអ៊ីស្រអែលទាំងមូលឆ្លងទន្លេយ័រដាន់ មកដល់ហេឡាម។ ពួកស៊ីរីរៀបទ័ពប្រឈមមុខនឹងស្តេចទត ហើយវាយសំរុក។
អុលឡោះបានបណ្តាលឲ្យលោករេសោនជាកូនរបស់លោកអេលីយ៉េសដា ក្លាយទៅជាគូវិវាទម្នាក់ទៀតរបស់ស្តេចស៊ូឡៃម៉ាន។ គាត់រត់គេចពីម្ចាស់របស់ខ្លួន គឺស្តេចហាដា-រេស៊ើរ ជាស្តេចស្រុកសូបា។
ស្តេចទតវាយឈ្នះស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបានៅក្រុងហាម៉ាត់ ក្នុងពេលដែលស្តេចហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។
ពេលនោះជនជាតិស៊ីរីនៅក្រុងដាម៉ាស់ លើកគ្នាមកជួយស្តេចហាដារេស៊ើរជាស្តេចស្រុកសូបា។ ស្តេចទតក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួន២២ ០០០នាក់។
ជនជាតិស៊ីរីឃើញថាពួកគេចាញ់កងទ័ពអ៊ីស្រអែល ពួកគេចាត់អ្នកនាំសារឲ្យទៅប្រមូលកងទ័ពស៊ីរី ដែលនៅឯនាយទន្លេអឺប្រាតមកជួយ។ លោកសូបាក់ ជាមេបញ្ជាការកងទ័ពរបស់ស្តេចហាដារេស៊ើរជាអ្នកដឹកនាំ។