Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 19:16 - អាល់គីតាប

16 ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រ‌អែល ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺ‌ប្រាត​មក​ជួយ។ លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ស្តេច​ហាដា‌រេស៊ើរ​ជា​អ្នក​ដឹក​នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ពេល​ពួក​ស៊ីរី​ឃើញ​ថា​ចាញ់​ពួក​អ៊ីស្រា‌អែល​ហើយ នោះ​ក៏​ចាត់​ទូត​ឲ្យ​ទៅ​អង្វរ​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ​មក​ជួយ មាន​សូបាក​ជា​មេទ័ព​របស់​ហាដា‌រេស៊ើរ ជា​អ្នក​នាំ​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ជន‌ជាតិ​ស៊ីរី​ឃើញ​ថា​ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រា‌អែល ពួក​គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺប្រាត​មក​ជួយ។ លោក​សូបាក់ ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ព្រះ‌បាទ​ហាដា‌រេស៊ើរ​ជា​អ្នក​ដឹក​នាំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កាល​ពួក​ស៊ីរី​ឃើញ​ថា បាន​ចាញ់​ពួក​អ៊ីស្រាអែល​ហើយ នោះ​ក៏​ចាត់​ទូត ឲ្យ​ទៅ​អង្វរ​បាន​ពួក​ស៊ីរី ដែល​នៅ​ខាង​នាយ​ទន្លេ នាំ​ចេញ​មក​ជួយ មាន​សូបាក ជា​មេ‌ទ័ព​របស់​ហាដារេ‌ស៊ើរ ជា​អ្នក​នាំ​មុខ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 19:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ហាដា‌រេស៊ើរ​ចាត់​គេ​ឲ្យ​ទៅ​ប្រមូល​កង‌ទ័ព​ស៊ីរី ដែល​នៅ​ឯ​នាយ​ទន្លេ​អឺ‌ប្រាត​មក​ជួយ។ កង‌ទ័ព​ស៊ីរី​បាន​មក​ដល់​ហេ‌ឡាម ដោយ​មាន​លោក​សូបាក់​ដែល​ជា​មេ​បញ្ជា​ការ​កង‌ទ័ព​របស់​ស្តេច​ហាដា‌រេស៊ើរ ជា​អ្នក​ដឹក​នាំ។


កាល​ឃើញ​ពួក​ស៊ីរី​បាក់​ទ័ព​រត់ ពួក​អាំម៉ូន​ក៏​បាក់​ទ័ព​រត់​នៅ​ចំពោះ​មុខ​លោក​អប៊ី‌សាយ ជា​ប្អូន​របស់​លោក​យ៉ូអាប់ វិល​ចូល​ទៅ​ក្នុង​ក្រុង​របស់​គេ​វិញ។ លោក​យ៉ូអាប់​វិល​ចូល​មក​ក្រុង​យេរូ‌សាឡឹម​វិញ​ដែរ។


មាន​គេ​នាំ​ដំណឹង​នេះ មក​ជម្រាប​ស្តេច​ទត គាត់​ក៏​ប្រមូល​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ឆ្លង​ទន្លេ​យ័រ‌ដាន់ ហើយ​មក​ដល់​ក្បែរ​ពួក​គេ។ ស្តេច​ទត​ក៏​រៀប​ទ័ព​ប្រឈម​មុខ​ទល់​នឹង​កង‌ទ័ព​ស៊ីរី ដែល​មក​វាយ​សំរុក​គាត់។


ហេតុ​អ្វី​បាន​ជា​ជាត​សាសន៍​ទាំង‌ឡាយ នាំ​គ្នា​បង្កើត​កោលា‌ហល​ ហើយ​ប្រជា‌រាស្ត្រ​នានា​រអ៊ូ‌រទាំ ដោយ​ឥត​ខ្លឹម‌សារ​យ៉ាង​នេះ?


ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​ញាប់​ញ័រ! ដ្បិត​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​សូន្យ អស់​អ្នក​ដែល​ស្ថិត​នៅ​ទី​ដាច់​ស្រយាល នៃ​ផែនដី​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់! អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ​មិន​ខាន! ពិត​មែន​ហើយ អ្នក​រាល់​គ្នា​រៀបចំ​ខ្លួន​ធ្វើ​សឹក តែ​អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វិនាស​សូន្យ!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម