ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 1:4 - អាល់គីតាប

ទត​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រ‌អែល​បាក់​ទ័ព​រត់​ខ្ចាត់​ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ជា​កូន ក៏​ស្លាប់​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដាវីឌ​សួរ​ទៀត​ថា៖ «តើ​យ៉ាង​ម៉េច​ទៅ​ហើយ? សូម​ប្រាប់​ខ្ញុំ​មើល៍!» គាត់​ជម្រាប​ថា៖ «កង‌ទ័ព​បាន​រត់​ចេញ​ពី​សមរភូមិ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ស្លាប់​ដែរ ឯ​ស្តេច​សូល និង​យ៉ូណាថាន​ជា​បុត្រា​ទ្រង់ បាន​សុគត​ហើយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ដាវីឌ​សួរ​ទៀត​ថា៖ «តើ​មាន​រឿង​អ្វី​កើត​ឡើង? ចូរ​រៀប​រាប់​ប្រាប់​ខ្ញុំ​មក​មើល៍!»។ បុរស​នោះ​ឆ្លើយ​ថា៖ «ទាហាន​អ៊ីស្រា‌អែល​បាក់​ទ័ព​រត់​ខ្ចាត់‌ខ្ចាយ ហើយ​មាន​ទាហាន​ជា​ច្រើន​ត្រូវ​គេ​សម្លាប់ សូម្បី​តែ​ព្រះ‌បាទ​សូល និង​សម្ដេច​យ៉ូណា‌ថាន​ជា​បុត្រ ក៏​សោយ​ទិវង្គត​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដាវីឌ​សួរ​ថា ចុះ​យ៉ាង​ដូច​ម្តេច​ទៅ សូម​ប្រាប់​ខ្ញុំ​ផង គាត់​ជំរាប​ថា ពួក​បណ្តា‌ទ័ព​បាន​រត់​ពី​ចំបាំង​ចេញ ហើយ​មាន​មនុស្ស​ជា​ច្រើន​បាន​ដួល​ស្លាប់​ដែរ ឯ​សូលនឹង​យ៉ូណា‌ថាន ជា​បុត្រា​ទ្រង់ ក៏​បាន​សុគត​ហើយ

សូមមើលជំពូក



២ សាំ‌យូ‌អែល 1:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ទត​សួរ​ថា៖ «អ្នក​មក​ពី​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​រត់​ចេញ​ពី​ជំរំ​អ៊ីស្រ‌អែល»។


ទត​សួរ​យុវ‌បុរស​ដែល​នាំ​ដំណឹង​មក​នោះ​ថា៖ «ម្ដេច​ក៏​អ្នក​ដឹង​ថា​ស្តេច​សូល និង​សម្តេច​យ៉ូណា‌ថាន​ស្លាប់?»។


ពេល​បុរស​ម្នាក់​មក​ប្រាប់​ខ្ញុំ​អំពី​ស្តេច​សូល​ស្លាប់​នោះ គេ​នឹក​ស្មាន​ថា ខ្លួន​នាំ​ដំណឹង‌ល្អ​មក​ប្រាប់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​បាន​ចេញ​បញ្ជា​ឲ្យ​ចាប់​អ្នក​នោះ សម្លាប់​នៅ​ក្រុង​ស៊ីគ‌ឡាក់ ដើម្បី​តប​ស្នង​នឹង​ដំណឹង‌ល្អ​របស់​គេ!


បុរស​នោះ​ជម្រាប​លោក​អេលី​ថា៖ «ខ្ញុំ​មក​ពី​សមរ‌ភូមិ ហើយ​ទើប​នឹង​រត់​មក​ដល់​ថ្ងៃ​នេះ»។ លោក​អេលី​ក៏​សួរ​ថា៖ «យ៉ាង​ម៉េច​ទៅ​ហើយ​កូន​អើយ?»។