ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 8:10 - អាល់គីតាប

ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​មេ​ដឹក​នាំ ចំនួន ២៥០​នាក់ ឲ្យ​ត្រួត‌ត្រា​លើ​ពួក​កំណែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​មេ‌ទ័ព​ធំ​របស់​ព្រះបាទ​សាឡូម៉ូន ទាំង​អស់​មាន​ពីរ​រយ​ហាសិប​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​សាឡូម៉ូន​បាន​តែង‌តាំង​មេ​ដឹក​នាំ​ចំនួន ២៥០​នាក់ ឲ្យ​ត្រួត‌ត្រា​លើ​ពួក​កំណែន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​មេ‌ទ័ព​ធំ​របស់​ស្តេច​សាឡូម៉ូន ទាំង​អស់​មាន​២៥០​នាក់ ដែល​ត្រួត‌ត្រា​លើ​ពួក​ទ័ព។

សូមមើលជំពូក



២ របា‌ក្សត្រ 8:10
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រៅ​ពី​ពួក​ពលករ ស្តេច​ស៊ូឡៃ‌ម៉ាន​តែង‌តាំង​អ្នក​ទទួល​ខុស​ត្រូវ ចំនួន​បី​ពាន់​បី​រយ​នាក់​ទៀត សម្រាប់​ត្រួត‌ត្រា​លើ​ការងារ​របស់​ពលករ​ផង។


អ្នក​មើល​ខុស​ត្រូវ​លើ​កំណែន​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​ចំនួន​ប្រាំ​រយ​ហា‌សិប​នាក់ ពួក​គេ​ត្រួត‌ត្រា​លើ​ពួក​កំណែន​ដែល​ធ្វើ​ការងារ​ទាំង​នោះ។


ស្តេច​ស៊ូឡៃ‌ម៉ាន​កេណ្ឌ​ពួក​គេ ៧០ ០០០ នាក់​សម្រាប់​លី​សែង ៨០ ០០០ នាក់​សម្រាប់​ដាប់​ថ្ម​នៅ​លើ​ភ្នំ និង​៣ ៦០០ នាក់ ឲ្យ​ត្រួត​ពិនិត្យ​ការ‌ងារ​របស់​កម្មករ។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​នាំ​បុត្រី​របស់​ស្តេច​ហ្វៀរ៉‌អ៊ូន ចាក​ចេញ​ពី​បុរី​ស្តេច​ទត មក​នៅ​ក្នុង​ដំណាក់​ដែល​គាត់​បាន​សង់​ជូន​នាង ដ្បិត​ស្តេច​មាន​គំនិត​ថា៖ «ប្រពន្ធ​របស់​យើង​ពុំ​អាច​នៅ​ក្នុង​ដំណាក់​របស់​ទត ជា​ស្តេច​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ទេ ព្រោះ​កន្លែង​ដែល​គេ​តម្កល់​ហិប​របស់អុលឡោះ‌តាអាឡា​ជា​កន្លែង​ដ៏‌វិសុទ្ធ»។


ស្តេច​ស៊ូឡៃ‌ម៉ាន​ពុំ​បាន​បង្ខំ​ឲ្យ​នរណា​ម្នាក់ ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល​ធ្វើ​ការ​ដូច​ទាសករ​ទេ ដ្បិត​ពួក​គេ​ជា​ទាហាន មេ​បញ្ជា​ការ មេ​កង‌ពល​រទេះ​ចំបាំង និង​កង‌ពល​សេះ។