បន្ទាប់មក ស៊ូឡៃម៉ានឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។
២ របាក្សត្រ 4:9 - អាល់គីតាប ស្តេចឲ្យគេធ្វើទីលានមួយសម្រាប់ពួកអ៊ីមុាំ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ធ្វើទីលានសម្រាប់ពួកសង្ឃ និងទីលានធំ ព្រមទាំងទ្វារសម្រាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចឲ្យគេធ្វើទីលានមួយ សម្រាប់ពួកបូជាចារ្យ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើទីលានសំរាប់ពួកសង្ឃ នឹងទីលានធំ ព្រមទាំងទ្វារសំរាប់ទីលាន ហើយស្រោបទ្វារទាំងនោះដោយលង្ហិន |
បន្ទាប់មក ស៊ូឡៃម៉ានឲ្យគេធ្វើទីលានខាងក្នុងពីថ្មដាប់បីជាន់ និងឈើតាត្រៅមួយជាន់។
នៅជុំវិញទីធ្លាធំ គេសង់ជញ្ជាំងពីថ្មសំរាំងដ៏ល្អៗត្រួតគ្នាបីជាន់ ហើយមួយជាន់ទៀតសង់ពីឈើតាត្រៅ ដូចទីលានខាងក្នុងដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ល្វែងរបស់ដំណាក់ដែរ។
ស្តេចម៉ាណាសេសង់អាសនៈ សម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃដំណាក់របស់អុលឡោះតាអាឡា។
ស្តេចម៉ាណាសេសង់អាសនៈសម្រាប់ផ្កាយទាំងប៉ុន្មាននៅលើមេឃ ក្នុងទីលានទាំងពីរនៃដំណាក់របស់អុលឡោះតាអាឡា។
ត្រូវធ្វើទីលាន សម្រាប់ជំរំសក្ការៈដោយមានរនាំងធ្វើពីអំបោះធ្មៃ បាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្តោយមួយរយហត្ថ។
ពេលគាត់វាស់ដំណាក់ខាងក្នុងរួចរាល់ហើយ គាត់នាំខ្ញុំចេញទៅក្រៅតាមខ្លោងទ្វារខាងកើត ហើយគាត់វាស់បរិវេណដែលនៅជុំវិញ។