គាត់ដាក់រទេះប្រាំនៅខាងស្តាំដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្តាំដំណាក់ ត្រង់ទិសអគ្នេយ៍។
២ របាក្សត្រ 4:7 - អាល់គីតាប ស្តេចឲ្យគេធ្វើជើងចង្កៀងអំពីមាស ចំនួនដប់តាមក្បួនតម្រាស្តីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងម៉ាស្ជិទ ជើងចង្កៀងប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ធ្វើជើងចង្កៀងដប់ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ប្រាំខាងស្តាំ ហើយប្រាំខាងឆ្វេង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចឲ្យគេធ្វើជើងចង្កៀងអំពីមាសចំនួនដប់ តាមក្បួនតម្រាស្ដីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងព្រះវិហារ ជើងចង្កៀងប្រាំនៅខាងស្ដាំ និងប្រាំទៀតនៅខាងឆ្វេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ធ្វើជើងចង្កៀង១០ពីមាស តាមច្បាប់នៃជើងចង្កៀងទាំងនោះ ក៏យកទៅដាក់ក្នុងព្រះវិហារ ៥ខាងស្តាំ ហើយ៥ខាងឆ្វេង |
គាត់ដាក់រទេះប្រាំនៅខាងស្តាំដំណាក់ និងប្រាំទៀតនៅខាងឆ្វេង។ រីឯអាងធំវិញ គាត់ដាក់នៅខាងស្តាំដំណាក់ ត្រង់ទិសអគ្នេយ៍។
ជើងចង្កៀងធ្វើអំពីមាសសុទ្ធ ដាក់នៅមុខទីសក្ការៈ ជើងចង្កៀងប្រាំនៅខាងស្តាំ ប្រាំនៅខាងឆ្វេង។ ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដែរ។
ស្តេចទតប្រគល់គម្រោងនៃអ្វីៗទាំងប៉ុន្មាន ដែលស្តេចបានគិតគូរនឹងធ្វើសម្រាប់ទីលាននៃដំណាក់របស់អុលឡោះតាអាឡា និងបន្ទប់ទាំងអស់ ដែលនៅជុំវិញសម្រាប់ដាក់ទ្រព្យនៃដំណាក់ និងរបស់របរដ៏សក្ការៈ។
ទតក៏បានប្រាប់អំពីទម្ងន់ដែលត្រូវការ ដើម្បីធ្វើគ្រឿងបរិក្ខារទាំងអស់ពីមាស និងប្រាក់ សម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាង
ព្រមទាំងទម្ងន់របស់ជើងចង្កៀងមាស និងចង្កៀងមាស ទម្ងន់របស់ជើងចង្កៀងប្រាក់ និងចង្កៀងប្រាក់ ស្របតាមការប្រើប្រាស់របស់ចង្កៀងនីមួយៗ
ស្តេចទតមានប្រសាសន៍ថា៖ «របស់ទាំងនេះមានកត់ត្រាទុក ក្នុងឯកសារ ដែលឪពុកបានទទួលពីអុលឡោះតាអាឡា។ ក្នុងឯកសារនេះ មានពន្យល់យ៉ាងលំអិតអំពីរបៀបធ្វើ តាមគំរូ»។
អ៊ីសាមានប្រសាសន៍ទៅកាន់បណ្ដាជនសាជាថ្មីថា៖ «ខ្ញុំជាពន្លឺបំភ្លឺពិភពលោក អ្នកណាមកតាមខ្ញុំអ្នកនោះនឹងមិនដើរក្នុងសេចក្ដីងងឹតឡើយ គឺគេមានពន្លឺនាំគេទៅកាន់ជីវិត»។
អ្នកទាំងនោះធ្វើពិធីផ្សេងៗ តាមគំរូ និងតាមស្រមោលនៃពិធីនៅសូរ៉កា ដូចអុលឡោះមានបន្ទូលមកកាន់ម៉ូសា នៅពេលដែលហៀបនឹងសង់ជំរំសក្ការៈថាៈ«ចូរប្រុងប្រយ័ត្ន អ្នកត្រូវធ្វើសព្វគ្រប់ទាំងអស់តាមគំរូដែលយើងបានបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ»។
ចំពោះអត្ថន័យលាក់កំបាំង អំពីផ្កាយទាំងប្រាំពីរដែលអ្នកឃើញយើងកាន់នៅដៃ និងជើងចង្កៀងមាសទាំងប្រាំពីរនេះមានដូចតទៅៈ ផ្កាយទាំងប្រាំពីរ គឺជាម៉ាឡាអ៊ីកាត់របស់ក្រុមជំអះទាំងប្រាំពីរ ហើយជើងចង្កៀងទាំងប្រាំពីរ គឺជាក្រុមជំអះទាំងប្រាំពីរនោះឯង»។