លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។
២ របាក្សត្រ 4:6 - អាល់គីតាប ស្តេចឲ្យគេធ្វើអាងពីលង្ហិន ចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវធ្វើជាគូរបានដុត រីឯពួកអ៊ីមុាំត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ធ្វើចានក្លាំដប់ ដាក់ប្រាំខាងស្តាំ និងប្រាំខាងឆ្វេង សម្រាប់ការលាងសម្អាត របស់អ្វីដែលត្រូវខាងតង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សម្រាប់ឲ្យពួកសង្ឃលាងវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចឲ្យគេធ្វើអាងពីលង្ហិនចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្ដាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល រីឯពួកបូជាចារ្យត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ធ្វើចានក្លាំ១០ ដាក់៥ខាងស្តាំ នឹង៥ខាងឆ្វេង សំរាប់ការលាងសំអាត របស់អ្វីដែលត្រូវខាងដង្វាយដុត នោះគេលាងក្នុងចានក្លាំទាំងនោះ តែឯសមុទ្រនោះ សំរាប់ឲ្យពួកសង្ឃលាងវិញ។ |
លោកហ៊ីរ៉ាមសិតធ្វើអាងលង្ហិនចំនួនដប់សម្រាប់ដាក់លើរទេះទាំងដប់នេះ។ អាងនីមួយៗមានកំពស់បួនហត្ថ និងមានចំណុះសែសិបអំរែក។
កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ លោកក៏បញ្ចប់កិច្ចការទាំងអស់ក្នុងដំណាក់របស់អុលឡោះតាអាឡាជូនស្តេចស៊ូឡៃម៉ាន
ស្តេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។
សូមលុបលាងកំហុសខ្ញុំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះខ្ញុំឲ្យបានបរិសុទ្ធ រួចពីបាប!
ត្រូវនាំហារូន និងកូនរបស់គាត់ ទៅមាត់ទ្វារជំរំជួបអុលឡោះតាអាឡា ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។
គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយអ៊ីមុាំជូនអ្វីៗទាំងអស់ទៅអុលឡោះតាអាឡា រួចដុតនៅលើអាសនៈ។ នេះជាគូរបានដុតដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
គេត្រូវយកទឹកលាងពោះវៀន និងជើងគោរួចអ៊ីមុាំដុតទាំងអស់នៅលើអាសនៈ។ នេះជាគូរបានដុត ដែលមានក្លិនឈ្ងុយ ជាទីគាប់ចិត្តអុលឡោះតាអាឡា។
កាលពីដើម បងប្អូនខ្លះក៏ជាមនុស្សប្រភេទនោះដែរ។ ប៉ុន្ដែ អុលឡោះលាងសំអាតបងប្អូន ប្រោសប្រទានឲ្យបងប្អូនបានបរិសុទ្ធ ព្រមទាំងឲ្យបងប្អូនបានសុចរិត ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស តាមរយៈរសនៃអុលឡោះជាម្ចាស់របស់យើងរួចស្រេចហើយ។
ចំណង់បើឈាមរបស់អាល់ម៉ាហ្សៀសវិញ តើនឹងរឹតតែជម្រះមនសិការយើងឲ្យបានរួចផុតពីអំពើឥតបានការ ដើម្បីគោរពបម្រើអុលឡោះដ៏នៅអស់កល្បខ្លាំងយ៉ាងណាទៅទៀត? គឺដោយសាររសអុលឡោះ ដែលនៅអស់កល្បជានិច្ច អាល់ម៉ាហ្សៀសបានជូនខ្លួនគាត់ផ្ទាល់ទៅអុលឡោះ ទុកដូចជាគូរបានឥតសៅហ្មង។
អ្វីៗដែលគ្រាន់តែជាតំណាង តាមគំរូនៅសូរ៉កា បានបរិសុទ្ធ ដោយពិធីទាំងនេះទៅហើយ ចំណង់បើគំរូផ្ទាល់ដែលស្ថិតនៅសូរ៉កានោះវិញ ត្រូវតែមានគូរបានដ៏ប្រសើរជាងនេះទៅទៀតទើបបានបរិសុទ្ធ។
ប៉ុន្ដែ ប្រសិនបើយើងរស់ក្នុងពន្លឺ ដូចទ្រង់ផ្ទាល់ដែលនៅក្នុងពន្លឺ នោះយើងនឹងបានរួមរស់ជាមួយគ្នាទៅវិញទៅមក ហើយឈាមរបស់អ៊ីសា ជាបុត្រារបស់ទ្រង់ជម្រះយើងឲ្យបានបរិសុទ្ធ រួចពីគ្រប់អំពើបាបទាំងអស់។
ខ្ញុំក៏ជម្រាបគាត់ថា៖ «លោកអើយ លោកទេតើដែលជ្រាប»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «ពួកគេសុទ្ធតែជាអ្នកដែលបានឆ្លងកាត់ទុក្ខវេទនាដ៏ខ្លាំងនោះ។ គេបានបោកអាវរបស់ខ្លួនឲ្យបានសស្អាត ក្នុងឈាមរបស់កូនចៀម។