Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 4:7 - អាល់គីតាប

7 ស្តេច​ឲ្យ​គេ​ធ្វើ​ជើង​ចង្កៀង​អំពី​មាស ចំនួន​ដប់​តាម​ក្បួន​តម្រា​ស្តី​អំពី​ជើង​ចង្កៀង​នេះ រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ម៉ាស្ជិទ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្តាំ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ទ្រង់​ធ្វើ​ជើង​ចង្កៀង​ដប់​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ ប្រាំ​ខាង​ស្តាំ ហើយ​ប្រាំ​ខាង​ឆ្វេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ស្ដេច​ឲ្យ​គេ​ធ្វើ​ជើង​ចង្កៀង​អំពី​មាស​ចំនួន​ដប់ តាម​ក្បួន​តម្រា​ស្ដី​អំពី​ជើង​ចង្កៀង​នេះ រួច​យក​ទៅ​ដាក់​នៅ​ក្នុង​ព្រះ‌វិហារ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​ធ្វើ​ជើង​ចង្កៀង​១០​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ ៥​ខាង​ស្តាំ ហើយ​៥​ខាង​ឆ្វេង

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 4:7
13 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ដាក់​រទេះ​ប្រាំ​នៅ​ខាង​ស្តាំ​ដំណាក់ និង​ប្រាំ​ទៀត​នៅ​ខាង​ឆ្វេង។ រីឯ​អាង​ធំ​វិញ គាត់​ដាក់​នៅ​ខាង​ស្តាំ​ដំណាក់ ត្រង់​ទិស​អគ្នេយ៍។


ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដាក់​នៅ​មុខ​ទី‌សក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្តាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។


ស្តេច​ទត​ប្រគល់​គម្រោង​នៃ​អ្វីៗ​ទាំង​ប៉ុន្មាន ដែល​ស្តេច​បាន​គិត‌គូរ​នឹង​ធ្វើ​សម្រាប់​ទី‌លាន​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​បន្ទប់​ទាំង​អស់ ដែល​នៅ​ជុំ‌វិញ​សម្រាប់​ដាក់​ទ្រព្យ​នៃ​ដំណាក់ និង​របស់​របរ​ដ៏​សក្ការៈ។


ទត​ក៏​បាន​ប្រាប់​អំពី​ទម្ងន់​ដែល​ត្រូវ​ការ ដើម្បី​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​អស់​ពី​មាស និង​ប្រាក់ សម្រាប់​ការ​ប្រើ​ប្រាស់​គ្រប់​បែប​យ៉ាង


ព្រម​ទាំង​ទម្ងន់​របស់​ជើង​ចង្កៀង​មាស និង​ចង្កៀង​មាស ទម្ងន់​របស់​ជើង​ចង្កៀង​ប្រាក់ និង​ចង្កៀង​ប្រាក់ ស្រប​តាម​ការ​ប្រើ​ប្រាស់​របស់​ចង្កៀង​នីមួយៗ


ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «របស់​ទាំង​នេះ​មាន​កត់‌ត្រា​ទុក ក្នុង​ឯក‌សារ ដែល​ឪពុក​បាន​ទទួល​ពីអុលឡោះ‌តាអាឡា។ ក្នុង​ឯក‌សារ​នេះ មាន​ពន្យល់​យ៉ាង​លំអិត​អំពី​របៀប​ធ្វើ តាម​គំរូ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​កាន់​បណ្ដា‌ជន​សា​ជា​ថ្មី​ថា៖ «ខ្ញុំ​ជា​ពន្លឺ​បំភ្លឺ​ពិភព​លោក អ្នក​ណា​មក​តាម​ខ្ញុំ​អ្នក​នោះ​នឹង​មិន​ដើរ​ក្នុង​សេចក្ដី​ងងឹត​ឡើយ គឺ​គេ​មាន​ពន្លឺ​នាំ​គេ​ទៅ​កាន់​ជីវិត»។


អ្នក​ទាំង​នោះ​ធ្វើ​ពិធី​ផ្សេងៗ តាម​គំរូ និង​តាម​ស្រមោល​នៃ​ពិធី​នៅ​សូរ៉កា ដូច​អុលឡោះ​មាន​បន្ទូល​មក​កាន់​ម៉ូសា នៅ​ពេល​ដែល​ហៀប​នឹង​សង់​ជំរំ‌សក្ការៈ​ថាៈ«ចូរ​ប្រុង​ប្រយ័ត្ន អ្នក​ត្រូវ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​គំរូ​ដែល​យើង​បាន​បង្ហាញ​ឲ្យ​អ្នក​ឃើញ​នៅ​លើ​ភ្នំ»។


ចំពោះ​អត្ថន័យ​លាក់​កំបាំង អំពី​ផ្កាយ​ទាំង​ប្រាំ​ពីរ​ដែល​អ្នក​ឃើញ​យើង​កាន់​នៅ​ដៃ និង​ជើង​ចង្កៀង​មាស​ទាំង​ប្រាំ​ពីរ​នេះ​មាន​ដូច​ត​ទៅៈ ផ្កាយ​ទាំង​ប្រាំ​ពីរ គឺ​ជា​ម៉ាឡា‌អ៊ីកាត់​របស់​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ ហើយ​ជើង​ចង្កៀង​ទាំង​ប្រាំ​ពីរ គឺ​ជា​ក្រុម‌ជំអះ​ទាំង​ប្រាំ​ពីរ​នោះ​ឯង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម