២ របាក្សត្រ 3:1 - អាល់គីតាប ស្តេចស៊ូឡៃម៉ានចាប់ផ្តើមសង់ដំណាក់របស់អុលឡោះតាអាឡា នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលអុលឡោះតាអាឡាបានបង្ហាញស្តេចទតជាឪពុក គឺកន្លែងដែលស្តេចទតបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនចាប់ផ្ដើមស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចឲ្យព្រះដាវីឌ ជាបិតាបានឃើញ ជាកន្លែងព្រះបាទដាវីឌបានតម្រូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណា ជាសាសន៍យេប៊ូស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម លើភ្នំម៉ូរីយ៉ា ត្រង់កន្លែងដែលព្រះអម្ចាស់បានបង្ហាញព្រះបាទដាវីឌ ជាបិតា គឺកន្លែងដែលព្រះបាទដាវីឌបានបម្រុងទុក នៅទីលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក សាឡូម៉ូនទ្រង់ចាប់តាំងស្អាងព្រះវិហារនៃព្រះយេហូវ៉ា នៅលើភ្នំម៉ូរីយ៉ា ក្នុងក្រុងយេរូសាឡិម ត្រង់កន្លែងដែលព្រះយេហូវ៉ាបានលេចមកឯដាវីឌ ព្រះបិតាទ្រង់ ជាកន្លែងដាវីឌបានដំរូវទុក នៅទីលានស្រូវរបស់អ័រ៉ៅណាជាសាសន៍យេប៊ូស |
អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរយកអ៊ីសាហាក់ កូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើគូរបាននៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
កាលម៉ាឡាអ៊ីកាត់លើកដៃឡើងបម្រុងបំផ្លាញក្រុងយេរូសាឡឹម អុលឡោះតាអាឡាប្រែចិត្តអាណិត មិនព្រមដាក់ទោសក្រុងនេះទេ។ ទ្រង់មានបន្ទូលទៅកាន់ម៉ាឡាអ៊ីកាត់ ដែលកំពុងបំផ្លាញប្រជាជនថា៖ «ប៉ុណ្ណឹងបានហើយ! ឈប់ប្រហារទៅ!»។ ពេលនោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាស្ថិតនៅជិតលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានប្រាប់លោកកាដឲ្យជម្រាបស្តេចទត ដើម្បីសូមស្តេចឡើងទៅសង់អាសនៈមួយជូនអុលឡោះតាអាឡា នៅលានបោកស្រូវរបស់លោកអរ៉ៅណា ជាជនជាតិយេប៊ូស។
ស្តេចទតបានជម្រាបថា៖ «ទីនេះជាដំណាក់របស់អុលឡោះតាអាឡាជាម្ចាស់ ហើយទីនេះក៏ជាអាសនៈធ្វើគូរបានដុតសម្រាប់ជនជាតិអ៊ីស្រអែលដែរ!»។
លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាអ៊ីមុាំបំពេញមុខងារ ក្នុងម៉ាស្ជិទដែលស្តេចស៊ូឡៃម៉ានបានសង់ នៅក្រុងយេរូសាឡឹម។
ស្តេចស៊ូឡៃម៉ានចាប់ផ្តើមសង់ដំណាក់នៅខែទីពីរ ក្នុងឆ្នាំទីបួននៃរជ្ជកាលរបស់គាត់។