ក្រុមចំរៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។
២ របាក្សត្រ 29:14 - អាល់គីតាប ក្នុងអំបូរហេម៉ាន មានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិន មានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងពួកកូនចៅហេម៉ាន មានយីអែល និងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា និងអ៊ូស៊ាល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងអំបូរហេម៉ានមានលោកយីអែល និងលោកស៊ីម៉ៃ។ ក្នុងអំបូរយេឌូថិនមានលោកសេម៉ាយ៉ា និងលោកអ៊ូស៊ាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្នុងពួកកូនចៅហេម៉ាន មានយីអែល នឹងស៊ីម៉ាយ ក្នុងពួកកូនចៅយេឌូថិន មានសេម៉ាយ៉ា នឹងអ៊ូស៊ាល |
ក្រុមចំរៀងមានលោកហេម៉ាន លោកអេសាភ និងលោកអេថាន ដែលកាន់ឈិងពីលង្ហិន ដើម្បីប្រគំឲ្យឮរំពងផង។
ស្តេចទត និងពួកមេទ័ពបានញែកកូនចៅលោកអេសាភ កូនចៅលោកហេម៉ាន និងកូនចៅលោកយេឌូថិន ទុកដោយឡែកសម្រាប់ច្រៀងថ្លែងបន្ទូលនៃអុលឡោះដោយលេងពិណ ឃឹម និងស្គរកំដរផង។ អស់អ្នកដែលត្រូវបំពេញមុខងារជាអ្នកចំរៀង មានដូចតទៅ:
រីឯកូនចៅរបស់លោកយេឌូថិនមាន លោកកេដាលា លោកសេរី លោកយេសាយ៉ា លោកហាសាបយ៉ា លោកម៉ាធិធា និងលោកស៊ីម៉ាយ។ អ្នកទាំងប្រាំមួយនាក់នេះ ស្ថិតនៅក្រោមការដឹកនាំរបស់លោកយេឌូថិនជាឪពុក ដែលច្រៀងថ្លែងបន្ទូល ដោយប្រគំពិណលើកតម្កើង និងសរសើរអុលឡោះតាអាឡា។
ពួកគេច្រៀងនៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក្រោមការដឹកនាំរបស់ឪពុក ទាំងប្រគំស្គរ ឃឹម និងពិណ កំដរផង។ ពួកគេបម្រើការងារក្នុងដំណាក់របស់អុលឡោះ។ លោកអេសាភ លោកយេឌូថិន និងលោកហេម៉ានស្ថិតនៅក្រោមបញ្ជារបស់ស្តេច។
អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន ក្នុងចំណោមកូនចៅរបស់លោកកេហាត់ មាន លោកហេម៉ានជាអ្នកចំរៀង គាត់ត្រូវជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់សាំយូអែល
ក្នុងអំបូរអេលីសាផាន មានលោកស៊ីមរី និងលោកយីអែល។ ក្នុងអំបូរអេសាភ មានលោកសាការីយ៉ា និងលោកម៉ាថានា។
អ្នកទាំងនោះបានប្រមូលផ្តុំបងប្អូនរបស់ពួកគេ មកញែកខ្លួនឲ្យបានបរិសុទ្ធ ហើយធ្វើពិធីជម្រះដំណាក់របស់អុលឡោះតាអាឡាឲ្យបានបរិសុទ្ធ តាមបញ្ជារបស់ស្តេច និងស្របតាមបន្ទូលរបស់អុលឡោះតាអាឡា។