Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 29:13 - អាល់គីតាប

13 ក្នុង​អំបូរ​អេលី‌សាផាន មាន​លោក​ស៊ីម‌រី និង​លោក​យី‌អែល។ ក្នុង​អំបូរ​អេ‌សាភ មាន​លោក​សាកា‌រីយ៉ា និង​លោក​ម៉ាថា‌នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​ស៊ីមរី និង​យីអែល ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាកា‌រី និង​ម៉ាថានា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ក្នុង​អំបូរ​អេលី‌សាផាន​មាន​លោក​ស៊ីមរី និង​លោក​យី‌អែល។ ក្នុង​អំបូរ​អេ‌សាភ​មាន​លោក​សាកា‌រី និង​លោក​ម៉ាថា‌នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ក្នុង​ពួក​កូន​ចៅ​អេលី‌សាផាន មាន​ស៊ីមរី នឹង​យីអែល ក្នុង​ពួក​កូន​ចៅ​អេសាភ មាន​សាការី នឹង​ម៉ាថានា

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 29:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុម​លេវី​បាន​ចាត់​គ្នា​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​លោក​ហេ‌ម៉ាន​ជា​កូន​របស់​លោក​យ៉ូ‌អែល ហើយ​ក្នុង​ចំណោម​បង​ប្អូន​របស់​គាត់ មាន​លោក​អេសាភ​ជា​កូន​របស់​លោក​បេរេ‌គា បន្ទាប់​មក ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​ម៉្រារី ជា​បង​ប្អូន​របស់​ពួក​គេ មាន​លោក​អេថាន ជា​កូន​របស់​លោក​គូសា‌យ៉ា។


ក្នុង​ចំណោម​កូន​ចៅ​លោក​អេលី‌សាផាន មាន​លោក​សេម៉ា‌យ៉ា ជា​មេ​ដឹក​នាំ និង​បង​ប្អូន​របស់​គាត់ ២០០ នាក់


ស្តេច​ទត និង​ពួក​មេ‌ទ័ព​បាន​ញែក​កូន​ចៅ​លោក​អេសាភ កូន​ចៅ​លោក​ហេ‌ម៉ាន និង​កូន​ចៅ​លោក​យេឌូ‌ថិន ទុក​ដោយ​ឡែក​សម្រាប់​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះ​ដោយ​លេង​ពិណ ឃឹម និង​ស្គរ​កំដរ​ផង។ អស់​អ្នក​ដែល​ត្រូវ​បំពេញ​មុខ‌ងារ​ជា​អ្នក​ចំរៀង មាន​ដូច​ត​ទៅ:


កូន​ចៅ​របស់​លោក​អេសាភ​មាន លោក​សាគើរ​យូសុះ លោក​នេថា‌នា និង​លោក​អសា‌រេឡា។ ពួក​គេ​ស្ថិត​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​អេសាភ​ដែល​ច្រៀង​ថ្លែង​បន្ទូល​នៃ​អុលឡោះតាម​បញ្ជា​របស់​ស្តេច។


ពួក​គេ​ច្រៀង​នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ក្រោម​ការ​ដឹក​នាំ​របស់​ឪពុក ទាំង​ប្រគំ​ស្គរ ឃឹម និង​ពិណ កំដរ​ផង។ ពួក​គេ​បម្រើ​ការ‌ងារ​ក្នុង​ដំណាក់​របស់​អុលឡោះ។ លោក​អេសាភ លោក​យេឌូ‌ថិន និង​លោក​ហេ‌ម៉ាន​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​ស្តេច។


នៅ​ខាង​ស្តាំ​ដៃ​លោក​ហេ‌ម៉ាន​មាន លោក​អេសាភ​ជា​សហ‌ការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា


ពេល​នោះ​កូន​ចៅ​លេវី​នាំ​គ្នា​ក្រោក​ឡើង គឺ​ក្នុង​អំបូរ​កេហាត់ មាន​លោក​ម៉ា‌ហាត់ ជា​កូន​របស់​អម៉ា‌សាយ លោក​យ៉ូ‌អែល ជា​កូន​របស់​លោក​អសា‌រា។ ក្នុង​អំបូរ​ម៉្រារី មាន​លោក​គីស ជា​កូន​របស់​លោក​អាប់‌ឌី លោក​អសា‌រា ជា​កូន​របស់​លោក​យេហា‌លែល។ ក្នុង​អំបូរ​គើរ‌សុន មាន​លោក​យ៉ូអា។ ក្នុង​អំបូរ​ស៊ីម៉្មា មាន​លោក​អេដេន ជា​កូន​របស់​លោក​យ៉ូអា។


ក្នុង​អំបូរ​ហេ‌ម៉ាន មាន​លោក​យី‌អែល និង​លោក​ស៊ី‌ម៉ៃ។ ក្នុង​អំបូរ​យេឌូ‌ថិន មាន​លោក​សេម៉ា‌យ៉ា និង​លោក​អ៊ូ‌ស៊ាល។


កូន​របស់​លោក​អ៊ូសាល​គឺ មីសាអែល អែលសាផាន និង​ស៊ីតទ្រី។


ម៉ូសា​ហៅ​លោក​មីសា‌អែល និង​លោក​អែលសា‌ផាន ជា​កូន​របស់​លោក​អ៊ូស៊ាល​ដែល​ត្រូវ​ជា​ឪពុក​មា​ហារូន​មក ហើយ​បង្គាប់​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​មក​យក​សាក‌សព​បង​ប្អូន​របស់​អ្នក​ពី​ទី​សក្ការៈ​ចេញ​ទៅ​ក្រៅ​ជំរំ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម