ស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីបវាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្តេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលស្តេចស៊ូឡៃម៉ានបានធ្វើដែរ។
២ របាក្សត្រ 28:21 - អាល់គីតាប ស្តេចអហាសយកទ្រព្យពីក្នុងដំណាក់របស់អុលឡោះតាអាឡា ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅជូនស្តេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្តេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះបាទអ័ហាសបានបែងយកចំណែក ពីព្រះវិហាររបស់ព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអហាសយកទ្រព្យពីក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ព្រមទាំងទ្រព្យនៅក្នុងវាំង និងក្នុងផ្ទះមេដឹកនាំ ទៅថ្វាយស្ដេចស្រុកអាស្ស៊ីរី។ ប៉ុន្តែ ស្ដេចស្រុកអាស្ស៊ីរីនៅតែពុំព្រមជួយដដែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ័ហាសបានបែងយកចំណែក ពីព្រះវិហារនៃព្រះយេហូវ៉ា ពីព្រះរាជដំណាក់ ហើយពីពួកចៅហ្វាយ ទៅថ្វាយដល់ស្តេចអាសស៊ើរ តែការនោះក៏មិនបានជួយដល់ទ្រង់ដែរ។ |
ស្តេចស៊ីសាក់ ជាស្តេចស្រុកអេស៊ីបវាយលុកក្រុងយេរូសាឡឹម ហើយរឹបអូសយកទ្រព្យសម្បត្តិនៅក្នុងដំណាក់របស់អុលឡោះតាអាឡា និងរាជ្យទ្រព្យនៅក្នុងវាំងអស់គ្មានសល់។ ស្តេចក៏រឹបអូសយកខែលមាសទាំងប៉ុន្មានដែលស្តេចស៊ូឡៃម៉ានបានធ្វើដែរ។
ស្តេចអេសាយកមាស ប្រាក់ ពីក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងនៅក្នុងឃ្លាំងរាជវាំង ហើយចាត់គេឲ្យយកទៅជូនស្តេចបេនហាដាដាឌជាស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ដោយមានប្រសាសន៍ថា៖
ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាជូនអ្វីមួយទៅអុលឡោះដើម្បីកុំឲ្យស្ដាយក្រោយ។
នៅពេលមានគ្រាអាសន្ន ទុកចិត្តលើមនុស្សក្បត់ ប្រៀបដូចជាបរិភោគអាហារនៅពេលធ្មេញរង្គើ ឬឈរលើជើងកំបាក់។
ហេតុអ្វីបានជាអ្នកឆាប់ដូរគំនិតដូច្នេះ ស្រុកអេស៊ីបនឹងធ្វើឲ្យអ្នកខកចិត្ត ដូច ស្រុកអាស្ស៊ីរីធ្លាប់ធ្វើឲ្យអ្នកខកចិត្តដែរ។
អេប្រាអ៊ីមឃើញរោគរបស់ខ្លួន យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី គេចាត់អ្នកនាំសារឲ្យទៅ ជួបស្តេច ប៉ុន្តែ ស្តេចនោះពុំអាចកែរោគអ្នករាល់គ្នា ឬព្យាបាលដំបៅអ្នករាល់គ្នា ឲ្យជាសះបានឡើយ។