Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 28:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ព្រះ‌បាទ​អហាស​យក​ទ្រព្យ​ពី​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ព្រម​ទាំង​ទ្រព្យ​នៅ​ក្នុង​វាំង និង​ក្នុង​ផ្ទះ​មេ​ដឹក​នាំ ទៅ​ថ្វាយ​ស្ដេច​ស្រុក​អាស្ស៊ីរី។ ប៉ុន្តែ ស្ដេច​ស្រុក​អាស្ស៊ីរី​នៅ​តែ​ពុំ​ព្រម​ជួយ​ដដែល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ដ្បិត​ព្រះបាទ​អ័ហាស​បាន​បែង​យក​ចំណែក ពី​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ពី​ព្រះ​រាជ​ដំណាក់ ហើយ​ពី​ពួក​ចៅ‌ហ្វាយ ទៅ​ដល់​ស្តេច​អាស‌ស៊ើរ តែ​ការ​នោះ​ក៏​មិន​បាន​ជួយ​ដល់​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ដ្បិត​អ័ហាស​បាន​បែង​យក​ចំណែក ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ពី​ព្រះ‌រាជ‌ដំណាក់ ហើយ​ពី​ពួក​ចៅហ្វាយ ទៅ​ថ្វាយ​ដល់​ស្តេច​អាសស៊ើរ តែ​ការ​នោះ​ក៏​មិន​បាន​ជួយ​ដល់​ទ្រង់​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ស្តេច​អហាស​យក​ទ្រព្យ​ពី​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា ព្រម​ទាំង​ទ្រព្យ​នៅ​ក្នុង​វាំង និង​ក្នុង​ផ្ទះ​មេ​ដឹក​នាំ ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។ ប៉ុន្តែ ស្តេច​ស្រុក​អាស្ស៊ី‌រី​នៅ​តែ​ពុំ​ព្រម​ជួយ​ដដែល។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 28:21
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ចៅ​ស៊ី‌សាក់ ជា​ស្ដេច​ស្រុក​អេស៊ីប វាយ​លុក​ក្រុង​យេរូ‌សាឡឹម ហើយ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង​អស់​គ្មាន​សល់។ ស្ដេច​ក៏​រឹប​អូស​យក​ខែល​មាស​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​ធ្វើ​ដែរ។


ព្រះ‌បាទ​អេ‌សា​យក​មាស ប្រាក់ ពី​ក្នុង​ឃ្លាំង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​នៅ​ក្នុង​ឃ្លាំង​ព្រះ‌រាជ‌វាំង ហើយ​ចាត់​គេ​ឲ្យ​យក​ទៅ​ថ្វាយ​ព្រះ‌បាទ​បេន-‌ហាដាឌ ជា​ស្ដេច​ស្រុក​ស៊ីរី ដែល​គង់​នៅ​ក្រុង​ដាម៉ាស ដោយ​ទូល​ថា៖


ចូរ​រិះគិត​ឲ្យ​បាន​ដិត‌ដល់ មុន​នឹង​សន្យា​ថ្វាយ​អ្វី​មួយ​ទៅ​ព្រះ‌ជាម្ចាស់ ដើម្បី​កុំ​ឲ្យ​ស្ដាយ​ក្រោយ។


នៅ​ពេល​មាន​គ្រា​អាសន្ន ទុក​ចិត្ត​លើ​មនុស្ស​ក្បត់ ប្រៀប​ដូច​ជា​បរិភោគ​អាហារ​នៅ​ពេល​ធ្មេញ​រង្គើ ឬ​ឈរ​លើ​ជើង​កំបាក់។


ហេតុ​អ្វី​បាន​ជា​អ្នក​ឆាប់​ដូរ​គំនិត​ដូច្នេះ ស្រុក​អេស៊ីប​នឹង​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត ដូច ស្រុក​អាស្ស៊ីរី​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត​ដែរ។


អេប្រាអ៊ីម​ឃើញ​រោគ​របស់​ខ្លួន យូដា​ក៏​ឃើញ​ដំបៅ​របស់​ខ្លួន​ដែរ ដូច្នេះ អេប្រាអ៊ីម​ទៅ​ពឹង​ស្រុក​អាស្ស៊ីរី គេ​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​គាល់​ព្រះចៅ​អធិរាជ ប៉ុន្តែ ស្ដេច​នោះ​ពុំ​អាច​កែ​រោគ​អ្នក​រាល់​គ្នា ឬ​ព្យាបាល​ដំបៅ​អ្នក​រាល់​គ្នា ឲ្យ​ជា​សះ​បាន​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម