ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 26:19 - អាល់គីតាប

ស្តេច​អូសៀស​កាន់​ពាន​សម្រាប់​ដុត​គ្រឿង​ក្រអូប ហើយ​ពេល​ស្តេច​ខឹង​ឡើង​ទាស់​នឹង​អ៊ីមុាំ ស្រាប់​តែ​មាន​រោគ​ឃ្លង់​កើត​ពាស‌ពេញ​ថ្ងាស នៅ​ចំពោះ​មុខ​ក្រុម​អ៊ីមុាំ ក្បែរ​អាសនៈ​ដុត​គ្រឿង​ក្រអូប​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ព្រះបាទ​អូសៀស​ក៏​ក្រេវ‌ក្រោធ រីឯ​ព្រះ‌ហស្ត​របស់​ទ្រង់​កាន់​ពាន ប្រុង​នឹង​ដុត​កំញាន ហើយ​កំពុង​ដែល​ទ្រង់​ក្រេវ‌ក្រោធ​នឹង​ពួក​សង្ឃ​ដូច្នេះ នោះ​រោគ​ឃ្លង់ ក៏​លេច​ឡើង​ត្រង់​ថ្ងាស នៅ​ចំពោះ​មុខ​ពួក​សង្ឃ​ក្បែរ​អាស‌នា​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អូសៀស​កាន់​ពាន​សម្រាប់​ដុត​គ្រឿង​ក្រអូប ហើយ​ពេល​ស្ដេច​ខ្ញាល់​ឡើង​ទាស់​នឹង​បូជា‌ចារ្យ ស្រាប់​តែ​មាន​រោគ​ឃ្លង់​កើត​ពាស‌ពេញ​ថ្ងាស នៅ​ចំពោះ​មុខ​ក្រុម​បូជា‌ចារ្យ ក្បែរ​អាសនៈ​ដុត​គ្រឿង​ក្រអូប ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ អូសៀស​ក៏​ក្រេវ‌ក្រោធ រីឯ​ព្រះ‌ហស្ត​ទ្រង់​កាន់​ពាន ប្រុង​នឹង​ដុត​កំញាន ហើយ​កំពុង​ដែល​ទ្រង់​ក្រេវ‌ក្រោធ​នឹង​ពួក​សង្ឃ​ដូច្នេះ នោះ​រោគ​ឃ្លង់​ក៏​លេច​ឡើង​ត្រង់​ព្រះ‌នលាដ​ទ្រង់ នៅ​មុខ​ពួក​សង្ឃ​ក្បែរ​អាសនា​គ្រឿង​ក្រអូប នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក



២ របា‌ក្សត្រ 26:19
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ស្តេច​ត្រឡប់​មក​វិញ ឃើញ​អាសនៈ​នោះ គាត់​ក៏​ឡើង​ទៅ​អាសនៈ


ស្តេច​អេ‌សា​ខឹង​នឹង​អ្នក​ទាយ​ជា​ខ្លាំង ស្តេច​ក៏​ឲ្យ​គេ​យក​គាត់​ទៅ​ឃុំ‌ឃាំង ដ្បិត​ពាក្យ​របស់​គាត់​បាន​ធ្វើ​ឲ្យ​ស្តេច​ខឹង។ ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ស្តេច​អេ‌សា​សង្កត់‌សង្កិន​ប្រជា‌ជន​មួយ​ចំនួន។


គាត់​និយាយ​មិន​ទាន់​ផុត​ផង ស្តេច​អម៉ា‌ស៊ីយ៉ា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «តើ​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ពី​អង្កាល់? ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​គេ​វាយ​អ្នក​ទេ​នោះ ចូរ​នៅ​ស្ងៀម​ទៅ!»។ ប៉ុន្តែ មុន​នឹង​បញ្ចប់​ណាពី​ជម្រាប​ថា៖ «ខ្ញុំ​ដឹង​ហើយ​ថា អុលឡោះ​បាន​សម្រេច​នឹង​បំផ្លាញ​ស្តេច ដ្បិត​ស្តេច​ប្រព្រឹត្ត​បែប​នេះ ហើយ​ស្តេច​ក៏​បដិសេធ​មិន​ព្រម​ស្តាប់​យោបល់​របស់​ខ្ញុំ​ដែរ»។


មូស្ទី​អសា‌រា និង​អ៊ីមុាំ​ទាំង​អស់ បែរ​ទៅ​ឃើញ​ស្តេច​កើត​ឃ្លង់​នៅ​លើ​ថ្ងាស​ដូច្នេះ ពួក​គាត់​ក៏​នាំ​ស្តេច​ចេញ​មក​ក្រៅ​ជា​បន្ទាន់។ រីឯ​ស្តេច​ផ្ទាល់​ក៏​ប្រញាប់​ចេញ​មក​ដែរ ព្រោះ​ស្តេច​ជ្រាប​ថា អុលឡោះ‌តាអាឡា​បាន​វាយ​ប្រហារ​ស្តេច។


ហើយ​អ៊ីមុាំ​ពិនិត្យ​អ្នក​ជំងឺ​នោះ។ ប្រសិន​បើ​គាត់​សង្កេត​ឃើញ​មាន​ដុំ​ពក​ពណ៌​ស​នៅ​លើ​ស្បែក ហើយ​ដុំ​ពក​នោះ​ធ្វើ​ឲ្យ​រោម​ប្រែ​ជា​មាន​ពណ៌​ស និង​មាន​សាច់​ខ្ចី​ដុះ​ចេញ​ពី​ដុំ​ពក


ពពក​ក៏​រសាត់​ឡើង​ចាក​ចេញ​ពី​ជំរំ​ដែរ។ ពេល​នោះ ម៉ារៀម​ក៏​កើត​ឃ្លង់​ពេញ​ខ្លួន មាន​ពណ៌​ដូច​កប្បាស។ ហារូន​បែរ​ទៅ​រក​ម៉ារៀម ឃើញ​គាត់​កើត​ឃ្លង់។