ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 24:9 - អាល់គីតាប

គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រជា‌ជន​យក​ពន្ធដារ​មក​ជូនអុលឡោះ‌តាអាឡា ដូច​ម៉ូសា ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​បង្គាប់​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​ប្រកាស​ប្រាប់​នៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​យក​ពន្ធ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ បាន​បង្គាប់​ដល់​ពួក​អ៊ីស្រា‌អែល​នៅ​ទី​រហោ‌ស្ថាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ចេញ​ប្រកាស​នៅ​ស្រុក​យូដា និង​នៅ​ក្រុង​យេរូ‌សាឡឹម ឲ្យ​ប្រជា‌ជន​យក​ពន្ធដារ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​ប្រកាស​ប្រាប់​នៅ​គ្រប់​ក្នុង​ស្រុក​យូដា នឹង​នៅ​ក្រុង​យេរូ‌សាឡិម ឲ្យ​គេ​យក​ពន្ធ​មក​ថ្វាយ​ព្រះ‌យេហូវ៉ា ដូច​ជា​លោក​ម៉ូសេ ជា​អ្នក​បំរើ​របស់​ព្រះ បាន​បង្គាប់​ដល់​ពួក​អ៊ីស្រាអែល នៅ​ទី​រហោ‌ស្ថាន​ដែរ

សូមមើលជំពូក



២ របា‌ក្សត្រ 24:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មេ​ដឹក​នាំ​ទាំង​អស់ និង​ប្រជា‌ជន​ទាំង​មូល នាំ​គ្នា​យក​ប្រាក់​មក​ជូន ដោយ​ចិត្ត​សប្បាយ។ គេ​ដាក់​ប្រាក់​នៅ​ក្នុង​ហិប​រហូត​ដល់​ពេញ។


ស្តេច​ក៏​ហៅ​មូស្ទី​យេហូ‌យ៉ាដា​មក ហើយ​និយាយ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​មិន​ទាម​ទារ​ឲ្យ​ក្រុម​លេវី​ប្រមូល​ប្រាក់ ដែល​ប្រជា‌ជន​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ត្រូវ​យក​មក​បង់ ដូច​ម៉ូសា​ជា​អ្នក​បម្រើ​របស់អុលឡោះ‌តាអាឡា បាន​បង្គាប់​ឲ្យ​សហគមន៍​អ៊ីស្រ‌អែល​យក​មក​ជូន​សម្រាប់​ជំរំ​នៃ​សន្ធិ‌សញ្ញា?


ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ស៊ីរូស​ជា​ស្តេច​ស្រុក​ពែរ្ស អុលឡោះ‌តាអាឡា​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​ចេញ​ប្រកាស និង​រាជ‌ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង តាម​រយៈ​ណាពី​យេរេ‌មា មាន​សេចក្តី​ដូច​ត​ទៅ៖


«នៅ​ពេល​ដែល​អ្នក​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល ពួក​គេ​ម្នាក់ៗ​ត្រូវ​តែ​បង់​ប្រាក់​ជូនអុលឡោះ‌តាអាឡា ទុក​ជា​ថ្លៃ​លោះ​ជីវិត​របស់​ខ្លួន។ ដូច្នេះ នឹង​គ្មាន​គ្រោះ​កាច​ណា​កើត​ឡើង​ដល់​ពួក​គេ ក្នុង​ពេល​ជំរឿន​ប្រជា‌ជន​ឡើយ។