លោកយ៉ូអាប់ជម្រាបទតថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដង ច្រើនជាងនេះ ហើយឲ្យស្តេចឃើញផ្ទាល់នឹងភ្នែកផង។ ប៉ុន្តែ ហេតុអ្វីស្តេចពេញចិត្តប្រព្រឹត្តអំពើនេះ?»។
២ របាក្សត្រ 24:6 - អាល់គីតាប ស្តេចក៏ហៅមូស្ទីយេហូយ៉ាដាមក ហើយនិយាយថា៖ «ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡា បានបង្គាប់ឲ្យសហគមន៍អ៊ីស្រអែលយកមកជូនសម្រាប់ជំរំនៃសន្ធិសញ្ញា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ស្ដេចហៅសម្ដេចសង្ឃយេហូយ៉ាដាមកសួរថា៖ «ហេតុអ្វីបានជាលោកមិនបង្ខំឲ្យពួកលេវីទៅហូតពន្ធពីពួកយូដា និងពួកក្រុងយេរូសាឡិមដូចជាលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងក្រុមជំនុំនៃសាសន៍អ៊ីស្រាអែលបានបង្គាប់ ទុកសម្រាប់ត្រសាលនៃសេចក្ដីសញ្ញាដូច្នេះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាក៏ត្រាស់ហៅលោកមហាបូជាចារ្យយេហូយ៉ាដាមក ហើយមានរាជឱង្ការថា៖ «ហេតុអ្វីបានជាលោកមិនទាមទារឲ្យក្រុមលេវីប្រមូលប្រាក់ ដែលប្រជាជននៅស្រុកយូដា និងក្រុងយេរូសាឡឹម ត្រូវយកមកបង់ ដូចលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអម្ចាស់ បានបង្គាប់ឲ្យសហគមន៍អ៊ីស្រាអែលយកមកថ្វាយសម្រាប់ពន្លានៃសន្ធិសញ្ញា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ស្តេចទ្រង់ហៅយេហូយ៉ាដាដ៏ជាសំដេចសង្ឃមកសួរថា ហេតុដូចម្តេចបានជាលោកមិនបង្ខំឲ្យពួកលេវីទៅហូតពន្ធពីពួកយូដា នឹងពួកក្រុងយេរូសាឡិមដូចជាលោកម៉ូសេ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា នឹងពួកជំនុំនៃសាសន៍អ៊ីស្រាអែលបានបង្គាប់ ទុកសំរាប់ត្រសាលនៃសេចក្ដីបន្ទាល់ដូច្នេះ |
លោកយ៉ូអាប់ជម្រាបទតថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដង ច្រើនជាងនេះ ហើយឲ្យស្តេចឃើញផ្ទាល់នឹងភ្នែកផង។ ប៉ុន្តែ ហេតុអ្វីស្តេចពេញចិត្តប្រព្រឹត្តអំពើនេះ?»។
គេចេញប្រកាសនៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម ឲ្យប្រជាជនយកពន្ធដារមកជូនអុលឡោះតាអាឡា ដូចម៉ូសា ជាអ្នកបម្រើរបស់អុលឡោះតាអាឡា បានបង្គាប់ដល់ជនជាតិអ៊ីស្រអែលនៅវាលរហោស្ថាន។
ចូរប្រគល់ភារកិច្ចឲ្យពួកគេមើលខុសត្រូវក្នុងជំរំសក្ការៈនៃសន្ធិសញ្ញា និងថែរក្សាគ្រឿងបរិក្ខារទាំងប៉ុន្មានដែលមាននៅទីនោះ។ ពួកគេសែងជំរំសក្ការៈ និងគ្រឿងបរិក្ខារទាំងប៉ុន្មាននៅក្នុងជំរំសក្ការៈ ពួកគេបម្រើការងារនៅក្នុងជំរំសក្ការៈ ហើយបោះជំរំនៅជុំវិញជំរំសក្ការៈនោះ។
ចូរនាំបងប្អូនរួមលោហិតរបស់អ្នក ក្នុងកុលសម្ព័ន្ធលេវីមកនៅជាប់ជាមួយ ដើម្បីឲ្យពួកគេជួយបំពេញកិច្ចការនៅពេលដែលអ្នក និងកូនចៅរបស់អ្នកធ្វើការក្នុងជំរំនៃសន្ធិសញ្ញា។
នៅវាលរហោស្ថាន បុព្វបុរសរបស់យើងមានជំរំសក្ការៈរបស់អុលឡោះ សង់ឡើង ស្របតាមបន្ទូលដែលអុលឡោះបានបង្គាប់មកម៉ូសា គឺតាមគំរូដែលគាត់បានឃើញ។