ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខដំណាក់ និងនៅជិតអាសនៈចាប់ពីប៉ែកខាងស្តាំរហូតដល់ប៉ែកខាងឆ្វេងដំណាក់ ដើម្បីការពារស្តេច។
២ របាក្សត្រ 23:10 - អាល់គីតាប លោកដាក់ពលទាហានទាំងអស់ ដែលប្រដាប់អាវុធគ្រប់ៗដៃ ឲ្យឈរយាមចាប់ពីប៉ែកខាងស្តាំ រហូតដល់ប៉ែកខាងឆ្វេងដំណាក់ ព្រមទាំងនៅជិតអាសនៈ និងនៅក្បែរដំណាក់ ដើម្បីការពារស្តេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកដាក់មនុស្សទាំងអស់ឲ្យឈរព័ទ្ធនៅជុំវិញស្តេច ទាំងកាន់គ្រឿងសស្ត្រាវុធរបស់គេរៀងខ្លួន ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតទៅដល់ខាងឆ្វេង ក្បែរអាសនា និងព្រះវិហារ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាក់ពលទាហានទាំងអស់ ដែលប្រដាប់អាវុធគ្រប់ៗដៃ ឲ្យឈរយាមចាប់ពីប៉ែកខាងស្ដាំ រហូតដល់ប៉ែកខាងឆ្វេងព្រះដំណាក់ ព្រមទាំងនៅជិតអាសនៈ និងនៅក្បែរព្រះដំណាក់ ដើម្បីការពារព្រះមហាក្សត្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកដាក់មនុស្សទាំងអស់ឲ្យឈរព័ទ្ធនៅជុំវិញស្តេច ទាំងកាន់គ្រឿងសស្ត្រាវុធរបស់គេរៀងខ្លួន ចាប់តាំងពីខាងស្តាំព្រះវិហារ រហូតទៅដល់ខាងឆ្វេង ក្បែរអាសនា នឹងព្រះវិហារ |
ពលទាហានប្រដាប់អាវុធគ្រប់ៗដៃ ឈរយាមនៅមុខដំណាក់ និងនៅជិតអាសនៈចាប់ពីប៉ែកខាងស្តាំរហូតដល់ប៉ែកខាងឆ្វេងដំណាក់ ដើម្បីការពារស្តេច។
គេអញ្ជើញបុត្ររបស់ស្តេចចេញមក ហើយយកមកុដរាជ្យមកបំពាក់ ព្រមទាំងជូនឯកសារនៃសម្ពន្ធមេត្រីផង លោកយេហូយ៉ាដា និងកូនៗរបស់គាត់ ចាក់ប្រេងតែងតាំងរាជកុមារជាស្តេច ទាំងស្រែកថា៖ «ជយោ ស្តេច!»។
អ៊ីមុាំយេហូយ៉ាដាចែកលំពែង ព្រមទាំងខែលរបស់ស្តេចទត ដែលតម្កល់ទុកក្នុងដំណាក់របស់អុលឡោះជូនមេបញ្ជាការទាំងនោះ។
ស្តេចឈរពីមុខអាសនៈរបស់អុលឡោះតាអាឡា នៅចំពោះមុខសហគមន៍អ៊ីស្រអែលទាំងមូល ស្តេចលើកដៃឡើងលើ។
ចូរដាក់អាសនៈសម្រាប់ធ្វើគូរបានដុត នៅខាងមុខទ្វារជំរំសក្ការៈរបស់ជំរំជួបអុលឡោះតាអាឡា។
គ្មាននរណារុញអ្នកដែលនៅក្បែរខ្លួនទេ គឺម្នាក់ៗសំរុកទៅមុខយ៉ាងត្រង់ ពួកវាលោតឆ្លងឧបសគ្គទាំងឡាយ ដោយឥតបែកចេញពីជួររបស់ខ្លួនឡើយ។