Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 6:12 - អាល់គីតាប

12 ស្តេច​ឈរ​ពី​មុខ​អាសនៈ​របស់អុលឡោះ‌តាអាឡា នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ស្តេច​លើក​ដៃ​ឡើង​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ព្រះបាទ​សាឡូម៉ូន​ឈរ​នៅ​ចំពោះ​អាស‌នា​របស់​ព្រះ‌យេហូវ៉ា នៅ​មុខ​ក្រុម​ជំនុំ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​លើក​ព្រះ‌ហស្ត​ឡើង​ទៅ​លើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ព្រះ‌រាជា​ឈរ​ពី​មុខ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ស្ដេច​លើក​ព្រះ‌ហស្ដ​ឡើង​លើ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 សាឡូម៉ូន​ទ្រង់​ឈរ​នៅ​ចំពោះ​អាសនា នៃ​ព្រះ‌យេហូវ៉ា នៅ​មុខ​ពួក​ជំនុំ​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ក៏​លើក​ព្រះ‌ហស្ត​ប្រទូល​ឡើង

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 6:12
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ឃើញ​ស្តេច​ថ្មី ឈរ​នៅ​លើ​វេទិកា តាម​ទំនៀម‌ទម្លាប់​ដោយ​មាន​មេ‌ទ័ព និង​អ្នក​ផ្លុំ​ត្រែ​ឈរ​អម​ផង។ ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក​នាំ​គ្នា​អប‌អរ​សាទរ ហើយ​គេ​ក៏​ផ្លុំ​ត្រែ​ឡើង។ នាង​អថា‌លា​ហែក​អាវ​ស្រែក​ថា៖ «នេះ​ជា​អំពើ​ក្បត់! នេះ​ជា​អំពើ​ក្បត់!»។


ស្តេច​ឈរ​នៅ​លើ​វេទិកា នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ អុលឡោះ‌តាអាឡា ដោយ​សន្យា​ថា សុខ​ចិត្ត​ដើរ​តាម​អុលឡោះ‌តាអាឡា និង​កាន់​តាម​បទ​បញ្ជា ដំបូន្មាន និង​វិន័យ​របស់​ទ្រង់ ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​អស់​ពី​ស្មារតី ដើម្បី​គោរព​តាម​សេចក្តី​ក្នុង​សម្ពន្ធ‌មេត្រី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​នេះ។ ប្រជា‌ជន​ទាំង​មូល​ក៏​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ​ដែរ។


ខ្ញុំ​បាន​តម្កល់​ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា នៅ​ក្នុង​ដំណាក់​នេះ គឺ​សម្ពន្ធ‌មេត្រី ដែល​ទ្រង់​បាន​ចង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល»។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ធ្វើ​វេទិកា​មួយ​ពី​លង្ហិន តម្កល់​នៅ​ចំ​កណ្តាល​ទី‌លាន​ដំណាក់ វេទិកា​នេះ​មាន​បណ្ដោយ​ប្រាំ​ហត្ថ ទទឹង​ប្រាំ‌ហត្ថ និង​កំពស់​បី​ហត្ថ។ ស្តេច​ឡើង​នៅ​លើ​វេទិកា​នោះ រួច​លុត​ជង្គង់ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល ហើយ​លើក​ដៃ​ឡើង​ទៅ​លើ​មេឃ​ទូរអា​ថា៖


ចំណែក​ឯ​អ្នក​វិញ ប្រសិន​បើ​អ្នក​បែរ​ចិត្ត​រក​អុលឡោះ ហើយ​លើក​ដៃ​អង្វរ​ករ​ទ្រង់


សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ ឡើង​ទៅ​ដល់​ទ្រង់ ដូច​ផ្សែង​គ្រឿង​ក្រអូប សូម​ទទួល​ពាក្យ​សរសើរ​តម្កើង​របស់​ខ្ញុំ ដូច​ជំនូន​នៅ​ពេល​ល្ងាច!


ខ្ញុំ​លើក​ដៃ​អង្វរ​ទ្រង់ ខ្ញុំ​នៅ​ចំពោះ​ទ្រង់ ប្រៀប​ដូច​ជា​ដី​ហួត‌ហែង។ - សម្រាក


ពេល​ខ្ញុំ​ស្រែក​រក​ទ្រង់ ពេល​ខ្ញុំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទី‌សក្ការៈ​បំផុត​ របស់​ទ្រង់ សូម​ទ្រង់​ស្តាប់​ពាក្យ​សូម‌អង្វរ របស់​ខ្ញុំ​ផង។


ខ្ញុំ​នឹង​អរ​គុណ​ទ្រង់ អស់​មួយ​ជីវិត​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​លើក​ដៃ​ឡើង ថ្វាយ‌បង្គំ​នាម​ទ្រង់។


ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​អុលឡោះ​។


បន្ទាប់​មក ម៉ូសា​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន រួច​ចេញ​ទៅ​ក្រៅ​ទី​ក្រុង។ គាត់​លើក​ដៃ​ទូរអា​អង្វរអុលឡោះ‌តាអាឡា ផ្គរ​លែង​លាន់​ឮ ព្រឹល​ឈប់​ធ្លាក់ ហើយ​ភ្លៀង​ក៏​លែង​បង្អុរ​មក​លើ​ផែនដី​ទៀត។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា អ្នក​នោះ​ត្រូវ​ស្ដាប់​តាម​អ្នក​បម្រើ​របស់​ទ្រង់ បើ​អ្នក​ណា​ដើរ​ក្នុង​ភាព​ងងឹត ហើយ​មិន​ឃើញ​ពន្លឺ​ទេ អ្នក​នោះ​ត្រូវ​ពឹង​ផ្អែក​លើ​នាមអុលឡោះ‌តាអាឡា និង​ផ្ញើ​ជីវិត​លើ​ទ្រង់​ចុះ!


ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​ទូរអា ទាំង​លើក​ដៃ​ឡើង​លើ​ដោយ​ចិត្ដ​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម