ស្តេចអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ចិត្តអុលឡោះតាអាឡាដូចស្តេចទត ជាអយ្យកោដែរ។
២ របាក្សត្រ 21:12 - អាល់គីតាប ស្តេចបានទទួលលិខិតមួយច្បាប់ពីណាពីអេលីយ៉េស ដែលមានសេចក្តីដូចតទៅ “អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចទត ជាអយ្យកោរបស់ស្តេចមានបន្ទូលថា ស្តេចពុំបានដើរតាមមាគ៌ារបស់ស្តេចយ៉ូសាផាត ជាឪពុករបស់អ្នកទេ ហើយស្តេចក៏មិនដើរតាមមាគ៌ារបស់ស្តេចអេសា ជាស្តេចស្រុកយូដាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានសំបុត្រមួយមកពីហោរាអេលីយ៉ាដល់ទ្រង់ថា៖ «ព្រះយេហូវ៉ា ជាព្រះនៃដាវីឌ បិតាទ្រង់ បានមានព្រះបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់ព្រះបាទយេហូសាផាត ជាបិតាទ្រង់ និងផ្លូវរបស់ព្រះបាទអេសា ជាស្តេចយូដា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានទទួលលិខិតមួយច្បាប់ពីព្យាការីអេលីយ៉ា ដែលមានសេចក្ដីដូចតទៅ “ព្រះអម្ចាស់ ជាព្រះរបស់ព្រះបាទដាវីឌ ជាអយ្យកោរបស់ព្រះករុណាមានព្រះបន្ទូលថា ព្រះករុណាពុំបានដើរតាមមាគ៌ារបស់ព្រះបាទយ៉ូសាផាត ជាបិតារបស់ព្រះករុណាទេ ហើយព្រះករុណាក៏មិនដើរតាមមាគ៌ារបស់ព្រះបាទអេសា ជាស្ដេចស្រុកយូដាដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានសំបុត្រមកពីហោរ៉ាអេលីយ៉ាដល់ទ្រង់ថា ព្រះយេហូវ៉ា ជាព្រះនៃដាវីឌ ព្រះបិតាទ្រង់ បានមានបន្ទូលថា ដោយព្រោះទ្រង់មិនបានដើរតាមផ្លូវរបស់យ៉ូសាផាត ជាព្រះបិតាទ្រង់ នឹងផ្លូវរបស់អេសា ជាស្តេចយូដា |
ស្តេចអេសាប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់ចិត្តអុលឡោះតាអាឡាដូចស្តេចទត ជាអយ្យកោដែរ។
អេលីយ៉េស ជាអ្នកភូមិធេសប៊ីក្នុងស្រុកកាឡាដ ជម្រាបស្តេចអហាប់ថា៖ «ខ្ញុំសូមជម្រាបស្តេច ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្ប ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលខ្ញុំគោរពបម្រើថា: ប៉ុន្មានឆ្នាំតទៅមុខទៀត នឹងគ្មានសន្សើម គ្មានភ្លៀងទេ លើកលែងតែខ្ញុំទូរអាសូម»។
ស្តេចយ៉ូសាផាតដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ស្តេចអេសាជាបិតា ដោយមិនងាករេឡើយ ស្តេចប្រព្រឹត្តអំពើទៀងត្រង់ ជាទីគាប់បំណងអុលឡោះតាអាឡា។ ប៉ុន្តែ គាត់ពុំបានលុបបំបាត់កន្លែងសក្ការៈនៅតាមទួលខ្ពស់ៗទេ គឺប្រជាជននៅតែនាំគ្នាធ្វើគូរបាន និងដុតគ្រឿងក្រអូបនៅតាមកន្លែងនោះដដែល។
នៅគ្រាដែលអុលឡោះតាអាឡាឲ្យខ្យល់កួចអេលីយ៉េសឡើងទៅសូរ៉កានោះ អេលីយ៉េស និងអេលីយ៉ាសាក់ចាកចេញពីគីលកាល់ទៅជាមួយគ្នា។
ក្នុងពេលដែលអ្នកទាំងពីរដើរបណ្តើរនិយាយគ្នាបណ្តើរ ស្រាប់តែមានរទេះជាភ្លើង ទឹមដោយសេះភ្លើង មកញែកអ្នកទាំងពីរឲ្យឃ្លាតចេញពីគ្នា។ ពេលនោះខ្យល់ក៏កួចអេលីយ៉េស ឡើងទៅសូរ៉កា។
កាលស្តេចអប៊ីយ៉ាស្លាប់ គេយកសពទៅបញ្ចុះនៅបុរីស្តេចទត ហើយស្តេចអេសា ជាកូនបានឡើងស្នងរាជ្យ។ ក្នុងរជ្ជកាលស្តេចអេសា ស្រុកទេសបានសុខសាន្តត្រាណ អស់រយៈពេលដប់ឆ្នាំ។
«ចូរសរសេរសេចក្ដីទាំងប៉ុន្មាន ដែលយើងបានប្រាប់អ្នកស្ដីអំពីប្រជាជាតិអ៊ីស្រអែល ប្រជាជាតិយូដា និងប្រជាជាតិទាំងអស់ ចាប់ពីថ្ងៃដែលយើងបាននិយាយជាមួយអ្នក នៅរជ្ជកាលស្ដេចយ៉ូសៀស រហូតមកដល់សព្វថ្ងៃ ទុកនៅក្នុងក្រាំងមួយ។
ពេលលោកយេហ៊ូឌីអានបានបី ឬបួនទំព័រ ស្ដេចយកកន្ត្រៃរបស់ស្មៀនស្តេចមកកាត់ទំព័រនោះ បោះទៅក្នុងជើងក្រាន។ ស្ដេចធ្វើដូច្នេះបន្តិចម្ដងៗរហូតដល់អស់ក្រាំង។
ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលស្តេចឃើញម្រាមដៃដែលកំពុងតែសរសេរនោះ