Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 36:2 - អាល់គីតាប

2 «ចូរ​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់​អ្នក​ស្ដី​អំពី​ប្រជា‌ជាតិ​អ៊ីស្រ‌អែល ប្រជា‌ជាតិ​យូដា និង​ប្រជា‌ជាតិ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយ​ជា​មួយ​អ្នក នៅ​រជ្ជកាល​ស្ដេច​យ៉ូសៀស រហូត​មក​ដល់​សព្វ​ថ្ងៃ ទុក​នៅ​ក្នុង​ក្រាំង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ចូរ​យក​ក្រាំង​មួយ​មក​កត់​អស់​ទាំង​ពាក្យ​ដែល​យើង​បាន​ប្រាប់​អ្នក ទាស់​នឹង​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយទៅ​កាន់​អ្នក គឺ​តាំង​ពី​គ្រា​យ៉ូសៀស​រហូត​មក​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 «ចូរ​សរសេរ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ប្រាប់​អ្នក​ស្ដី​អំពី​ប្រជា‌ជាតិ​អ៊ីស្រា‌អែល ប្រជា‌ជាតិ​យូដា និង​ប្រជា‌ជាតិ​ទាំង​អស់ ចាប់​ពី​ថ្ងៃ​ដែល​យើង​បាន​និយាយ​ជា​មួយ​អ្នក នៅ​រជ្ជកាល​ស្ដេច​យ៉ូសៀស រហូត​មក​ដល់​សព្វ​ថ្ងៃ ទុក​នៅ​ក្នុង​ក្រាំង​មួយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ចូរ​យក​ក្រាំង​១​មក​កត់​អស់​ទាំង​ពាក្យ​ដែល​អញ​បាន​ប្រាប់​ដល់​ឯង ទាស់​នឹង​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា ហើយ​ទាស់​នឹង​សាសន៍​ទាំង​ប៉ុន្មាន ចាប់​តាំង​ពី​ថ្ងៃ​ដែល​អញ​ផ្តើម​និយាយ​នឹង​ឯង គឺ​តាំង​ពី​គ្រា​យ៉ូសៀស​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង




យេរេមា 36:2
34 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​រក​ឃើញ​ក្រាំង​មួយ​នៅ​អាក់‌មេថា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ​នៃ​អាណា‌ខេត្ត​មេឌី។ ក្នុង​ក្រាំង​នោះ​មាន​ចែង​ដូច​ត​ទៅ៖ «កំណត់​ហេតុ:


ខ្ញុំ​ចង់​ឲ្យ​នរណា​ម្នាក់​ព្រម​ស្ដាប់​ខ្ញុំ ដ្បិត​ជា​ពាក្យ​ចុង​ក្រោយ​របស់​ខ្ញុំ! សូម​អុលឡោះ​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ឆ្លើយ​តប​មក​ខ្ញុំ​ផង! រីឯ​សេចក្ដី​ដែល​បច្ចា‌មិត្ត​របស់​ខ្ញុំ​កត់‌ត្រា​ទុក ដើម្បី​ចោទ​ប្រកាន់​ខ្ញុំ


ដូច្នេះ ខ្ញុំ​ពោល​ថា អុលឡោះ‌តាអាឡា ខ្ញុំ​មក​រក​ទ្រង់ ទាំង​កាន់​គីតាប​ដែល​មាន​ចែង​ទុក​អំពី​ខ្ញុំ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖ «ចូរ​កត់​ត្រា​ព្រឹត្តិ‌ការណ៍​នេះ​ក្នុង​ក្រាំង​មួយ ដើម្បី​ចង​ចាំ​ទុក។ ចូរ​ប្រាប់​យ៉ូស្វេ​ថា យើង​នឹង​លុប​បំបាត់​ជន‌ជាតិ​អាម៉ា‌ឡេក​ឲ្យ​អស់​ពី​ផែនដី ឥត​ឲ្យ​នរណា​នឹក​ចាំ​ពី​ពួក​គេ​ទៀត​ឡើយ»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​យក​បន្ទះ​ថ្ម​ធំ​មួយ​មក ហើយ​ចារ​អក្សរ​នៅ​លើ​នោះ​ថា “រឹប​អូស​ជា​ប្រញាប់ ប្រមូល​ជយ‌ភ័ណ្ឌ​ឲ្យ​លឿន!”»។


មើល​ថ្ងៃ​នេះ យើង​តែង‌តាំង​អ្នក​ឲ្យ​មាន​អំណាច​លើ​ប្រជា‌ជាតិ និង​លើ​អាណា‌ចក្រ​ទាំង‌ឡាយ ដើម្បី​ឲ្យ​អ្នក​រំលើង និង​រំលំ ដើម្បី​ឲ្យ​អ្នក​កំទេច និង​បំផ្លាញ ហើយ​ដើម្បី​ឲ្យ​អ្នក​សង់ និង​ដាំ​ឡើង​វិញ»។


«យើង​ស្គាល់​អ្នក​តាំង​ពី​មុន​ពេល ដែល​យើង​បាន​សូន​អ្នក​ក្នុង​ផ្ទៃ​ម្ដាយ​ម៉្លេះ យើង​ក៏​បាន​ញែក​អ្នក​ទុក​សម្រាប់​យើង តាំង​ពី​មុន​ពេល​អ្នក​កើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​ដែរ។ យើង​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ណាពី សម្រាប់​ប្រជា‌ជាតិ​នានា»។


បន្ទាប់​មក អុលឡោះ‌តាអាឡា​លាត​ដៃ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ


អ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​យ៉ាកកូប អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​អ៊ីស្រ‌អែល ចូរ​នាំ​គ្នា​ស្ដាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា!


ចាប់​ពី​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូសៀស បុត្រ​របស់​ស្តេច​អាំម៉ូន ជា​ស្ដេច​ស្រុក​យូដា មក​ទល់​ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​បាន​ម្ភៃ​បី​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ក៏​បាន​នាំ​បន្ទូល​នេះ​មក​ប្រាប់​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ជា​រៀង​រហូត​មក តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ស្ដាប់​ទេ។


អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «ចូរ​កត់‌ត្រា​ទុក​ក្នុង​ក្រាំង​មួយ​នូវ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​យើង​ប្រាប់​អ្នក។


ពេល​នោះ គណៈ​រដ្ឋ‌មន្ត្រី​ចាត់​លោក​យេហ៊ូ‌ឌី ជា​កូន​របស់​លោក​នេថា‌នា ជា​ចៅ​របស់​លោក​សេលេ‌មា និង​ជា​ចៅ‌ទួត​របស់​លោក​គូស៊ី ឲ្យ​ទៅ​ជួប​លោក​បារូក ប្រាប់​ថា៖ «ចូរ​យក​ក្រាំង​ដែល​អ្នក​អាន​ឲ្យ​ប្រជា‌ជន​ស្ដាប់​នោះ​មក!»។ លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា ក៏​យក​ក្រាំង​ទៅ​ជួប​ពួក​មន្ត្រី។


លោក​បារូក​តប​ថា៖ «យេរេមា​បាន​ថ្លែង​ពាក្យ​ទាំង​នេះ​ប្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​យក​ទឹក​ខ្មៅ​មក​សរសេរ​ទុក​ក្នុង​ក្រាំង​នេះ»។


ពេល​លោក​យេហ៊ូ‌ឌី​អាន​បាន​បី ឬ​បួន​ទំព័រ ស្ដេច​យក​កន្ត្រៃ​របស់​ស្មៀន​ស្តេច​មក​កាត់​ទំព័រ​នោះ បោះ​ទៅ​ក្នុង​ជើង‌ក្រាន។ ស្ដេច​ធ្វើ​ដូច្នេះ​បន្តិច​ម្ដងៗ​រហូត​ដល់​អស់​ក្រាំង។


បន្ទាប់​មក ចូរ​ប្រកាស​ប្រឆាំង​នឹង​យេហូ‌យ៉ាគីម ជា​ស្ដេច​ស្រុក​យូដា​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “អ្នក​បាន​ដុត​ក្រាំង​នោះ ទាំង​បន្ទោស​យេរេមា​ដែល​បាន​សរសេរ​ថា ស្ដេច​ស្រុក​បាប៊ី‌ឡូន​ពិត​ជា​មក​កំទេច​ស្រុក​នេះ ហើយ​បំផ្លាញ​ជីវិត​មនុស្ស និង​សត្វ។


នៅ​ថ្ងៃ​ធ្វើ​ពិធី​តម​អាហារ ចូរ​អ្នក​ទៅ​ម៉ាស្ជិទ ហើយ​អាន​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​ខ្ញុំ​បង្គាប់​ឲ្យ​អ្នក​សរសេរ​ក្នុង​ក្រាំង​នេះ ឲ្យ​ប្រជា‌ជន​ស្ដាប់។ ចូរ​អាន​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ដែល​មក​ពី​ក្រុង​នានា​ក្នុង​ស្រុក​យូដា​ស្ដាប់​ដែរ។


នៅ​ឆ្នាំ​ទី​បួន​នៃ​រជ្ជកាល​ស្តេច​យេហូ‌យ៉ាគីម បុត្រ​របស់​ស្តេច​យ៉ូសៀស ជា​ស្ដេច​ស្រុក​យូដា លោក​បារូក ជា​កូន​របស់​លោក​នេរី‌យ៉ា សរសេរ​បន្ទូល​ទាំង​នេះ​តាម​យេរេមា​ថ្លែង​ប្រាប់ ទុក​ក្នុង​ក្រាំង​មួយ។ ពេល​នោះ​យេរេមា​មាន​ប្រសាសន៍​មក​កាន់​លោក​បារូក​ថា៖


យេរេមា​សរសេរ​អំពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​កើត​មាន​ដល់​ស្រុក​បាប៊ី‌ឡូន ទុក​ក្នុង​ក្រាំង​មួយ គឺ​បន្ទូល​ទាំង​អស់​ស្ដី​អំពី​ស្រុក​បាប៊ី‌ឡូន ដូច​មាន​ចែង​ទុក​ខាង​លើ​នេះ​ស្រាប់។


ពេល​នោះ ខ្ញុំ​ក្រឡេក​មើល​ទៅ ឃើញ​ដៃ​មួយ​កាន់​ក្រាំង​ហុច​មក​ឲ្យ​ខ្ញុំ។


ទោះ​បី​យើង​បាន​ចែង​ហ៊ូកុំ​ទុក​ឲ្យ​គេ ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មិន​រវី‌រវល់​អើពើ​ដែរ។


ពេល​ម៉ូសា​សរសេរ​ពាក្យ​ស្តី​អំពី​ហ៊ូកុំ​នេះ ទុក​ក្នុង​គីតាប ចប់​សព្វ​គ្រប់​ហើយ


ដូច្នេះ ខ្ញុំ​ពោល​ថាៈ ឱ​អុលឡោះ​អើយ ឥឡូវ​នេះ​ខ្ញុំ​សូម​មក ធ្វើ​តាម​បំណង​របស់​ទ្រង់ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ពី​ខ្ញុំ នៅ​ក្នុង​គីតាប»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម