ស្តេចយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្តេចស្លាប់ផុតទៅ ស្តេចណាដាប់ជាកូន បានឡើងស្នងរាជ្យ។
២ របាក្សត្រ 13:20 - អាល់គីតាប ក្នុងរជ្ជកាលរបស់ស្តេចអប៊ីយ៉ា ស្តេចយេរ៉ូបោមចុះទន់ខ្សោយ ហើយបន្ទាប់មកអុលឡោះតាអាឡាបានប្រហារស្តេចឲ្យស្លាប់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅក្នុងរាជ្យអ័ប៊ីយ៉ា នោះព្រះបាទយេរ៉ូបោមមិនបានពង្រឹងអំណាចឡើងវិញទៀតឡើយ រួចព្រះយេហូវ៉ាប្រហារទ្រង់ឲ្យសុគតទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងរជ្ជកាលរបស់ព្រះបាទអប៊ីយ៉ា ព្រះបាទយេរ៉ូបោមចុះទន់ខ្សោយ ហើយបន្ទាប់មកព្រះអម្ចាស់បានប្រហារស្ដេចឲ្យសោយទិវង្គតទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅក្នុងរាជ្យអ័ប៊ីយ៉ា នោះយេរ៉ូបោមមិនបានចំរើនកំឡាំងឡើងវិញទៀតឡើយ រួចព្រះយេហូវ៉ាប្រហារទ្រង់ឲ្យសុគតទៅ |
ស្តេចយេរ៉ូបោមគ្រងរាជ្យនៅស្រុកអ៊ីស្រអែល អស់រយៈពេលម្ភៃពីរឆ្នាំ។ កាលស្តេចស្លាប់ផុតទៅ ស្តេចណាដាប់ជាកូន បានឡើងស្នងរាជ្យ។
នៅឆ្នាំទីម្ភៃ នៃរជ្ជកាលស្តេចយេរ៉ូបោម ជាស្តេចអ៊ីស្រអែល ស្តេចអេសាបានឡើងសោយរាជ្យនៅស្រុកយូដា។
ស្តេចអប៊ីយ៉ាដេញតាមស្តេចយេរ៉ូបោម ហើយដណ្តើមយកបានក្រុងខ្លះពីស្តេចយេរ៉ូបោម គឺក្រុងបេតអែល និងស្រុកភូមិនៅជុំវិញ ក្រុងយេសាណា និងស្រុកភូមិនៅជុំវិញ ក្រុងអេប្រុន និងស្រុកភូមិនៅជុំវិញ។
ផ្ទុយទៅវិញ ស្តេចអប៊ីយ៉ាពង្រឹងអំណាចយ៉ាងរឹងមាំ។ ស្តេចមានប្រពន្ធដប់បួននាក់ មានបុត្រាម្ភៃពីរនាក់ និងបុត្រីដប់ប្រាំមួយនាក់។
«កូនមនុស្សអើយ! យើងនឹងដកជីវិតប្រពន្ធដ៏ជាទីគាប់ចិត្តរបស់អ្នក ក្នុងមួយប៉ប្រិចភ្នែក។ អ្នកមិនត្រូវកាន់ទុក្ខ មិនត្រូវសោកសង្រេង មិនត្រូវបង្ហូរទឹកភ្នែកឡើយ។
រំពេចនោះ ស្រាប់តែមានម៉ាឡាអ៊ីកាត់របស់អុលឡោះជាអម្ចាស់មកប្រហារស្ដេចហេរ៉ូដ ព្រោះស្តេចពុំបានផ្តល់សិរីរុងរឿងទៅអុលឡោះ។ ស្ដេចត្រូវដង្កូវចោះ ហើយក៏ផុតដង្ហើមទៅ។
ទតមានប្រសាសន៍ទៀតថា៖ «អុលឡោះតាអាឡានៅអស់កល្បជានិច្ច! ដូច្នេះ មានតែទ្រង់ទេដែលផ្តាច់ជីវិតស្តេច ដោយឲ្យស្តេចស្លាប់មកពីអស់អាយុ ឬស្លាប់នៅសមរភូមិ។