ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 12:16 - អាល់គីតាប

កាល​ស្តេច​រេហូ‌បោម​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ នៅ​បុរី​ស្តេច​ទត។ ស្តេច​អប៊ី‌យ៉ា​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​រេហូ‌បោម​ផ្ទំ​លក់​ទៅ​ជា‌មួយ​បុព្វ‌បុរស​របស់​ទ្រង់ ហើយ​គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ប៊ីយ៉ា ជា​បុត្រា​ក៏​ឡើយ​សោយ‌រាជ្យ​ជំនួស​បិតា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌បាទ​រេហូ‌បោម​សោយ​ទិវង្គត គេ​បាន​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ព្រះ‌បាទ​ដាវីឌ។ ព្រះ‌បាទ​អប៊ី‌យ៉ា ជា​បុត្រ បាន​ឡើង​ស្នង​រាជ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រេហូ‌បោម​ក៏​ផ្ទំ​លក់​ទៅ ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់​ទៅ ហើយ​គេ​បញ្ចុះ​សព​ទ្រង់ នៅ​ក្នុង​ក្រុង​ដាវីឌ រួច​អ័ប៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​ព្រះ‌បិតា។

សូមមើលជំពូក



២ របា‌ក្សត្រ 12:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពូជ‌ពង្ស​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ស្តេច​រេហូ‌បោម ស្តេច​អប៊ី‌យ៉ា ស្តេច​អេសា ស្តេច​យ៉ូសា‌ផាត


ក្រោយ​មក​ស្តេច​រេហូ‌បោម​បាន​តែង‌តាំង​ជា​មួយ​នាង​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អាប់‌សាឡុម។ នាង​ប្រសូត​បាន​កូន​បួន​នាក់ គឺ​សម្តេច​អប៊ី‌យ៉ា អថាយ ស៊ីសា និង​សឡូ‌មីត។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ស្តេច​អប៊ី‌យ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។


ស៊ូឡៃ‌ម៉ាន​បង្កើត​ស្ដេច​រេហូបោម ស្ដេច​រេហូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អេសា