Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 11:20 - អាល់គីតាប

20 ក្រោយ​មក​ស្តេច​រេហូ‌បោម​បាន​តែង‌តាំង​ជា​មួយ​នាង​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អាប់‌សាឡុម។ នាង​ប្រសូត​បាន​កូន​បួន​នាក់ គឺ​សម្តេច​អប៊ី‌យ៉ា អថាយ ស៊ីសា និង​សឡូ‌មីត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ក្រោយ​មក ទ្រង់​បាន​អភិសេក​ជា‌មួយ​នាង​ម្អាកា បុត្រី​អាប់សា‌ឡុម ព្រះនាង​ប្រសូត​បាន​បុត្រា​ថ្វាយ​ទ្រង់ គឺ​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា និង​សឡូ‌មិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ក្រោយ​មក ព្រះ‌បាទ​រេហូ‌បោម​បាន​អភិ‌សេក​ជា​មួយ​ព្រះ‌នាង​ម៉ាកា ជា​បុត្រី​របស់​សម្ដេច​អាប់‌សាឡុម។ ព្រះ‌នាង​ប្រសូត​បាន​បុត្រ​បួន​អង្គ គឺ​សម្ដេច​អប៊ី‌យ៉ា អថាយ ស៊ីសា និង​សឡូ‌មីត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 បន្ទាប់​នឹង​នាង​នោះ ទ្រង់​ក៏​យក​នាង​ម្អាកា ជា​បុត្រី​អាប់‌សា‌ឡំម នាង​នោះ​បង្កើត​អ័ប៊ីយ៉ា អ័ថាយ ស៊ីសា នឹង​សឡូមិត​ថ្វាយ​ទ្រង់

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 11:20
7 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ម៉ាហា‌ឡាត​ប្រសូត​បាន​កូន​បី​នាក់ គឺ​សម្តេច​យេអ៊ូស សេម៉ា‌រី‌យ៉ា និង​សាហាំ។


ស្តេច​រេហូ‌បោម​ស្រឡាញ់​នាង​ម៉ាកា ជា​បុត្រី​របស់​សម្តេច​អាប់‌សាឡុម ជាង​ភរិយា និង​ស្រី​ស្នំ​ឯ​ទៀតៗ។ ស្តេច​មាន​ភរិយា​ទាំង​អស់​ដប់​ប្រាំ​បី​នាក់ និង​ស្រី​ស្នំ​ហុក‌សិប​នាក់ មាន​បុត្រា​ទាំង​អស់​ម្ភៃ​ប្រាំ​បី​អង្គ និង​បុត្រី​ហុក‌សិប​អង្គ។


កាល​ស្តេច​រេហូ‌បោម​ស្លាប់ គេ​បាន​យក​សព​ទៅ​បញ្ចុះ នៅ​បុរី​ស្តេច​ទត។ ស្តេច​អប៊ី‌យ៉ា​ជា​កូន បាន​ឡើង​ស្នង​រាជ្យ។


នៅ​ឆ្នាំ​ទី​ដប់​ប្រាំ​បី​នៃ​រជ្ជ‌កាល​ស្តេច​យេរ៉ូ‌បោម ស្តេច​អប៊ី‌យ៉ា​ឡើង​សោយ​រាជ្យ នៅ​ស្រុក​យូដា។


ស្តេច​សោយ​រាជ្យ​បាន​បី​ឆ្នាំ​នៅ​ក្រុង​យេរូ‌សាឡឹម ម្តាយ​របស់​ស្តេច​មាន​នាម​ថា មីកា‌យ៉ា ជា​កូន​របស់​លោក​អូរាល អ្នក​ក្រុង​គីបៀរ។ ស្តេច​អប៊ី‌យ៉ា និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​ជា​មួយ​គ្នា​ទៅ​វិញ​ទៅ​មក។


ស៊ូឡៃ‌ម៉ាន​បង្កើត​ស្ដេច​រេហូបោម ស្ដេច​រេហូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អេសា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម