អ្នកទាំងនោះ ជាកុលសម្ពន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រអែល។ យ៉ាកកូបបានផ្តែផ្តាំដូច្នេះ នៅពេលគាត់ឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។
២ របាក្សត្រ 11:3 - អាល់គីតាប «ចូរប្រាប់រេហូបោមជាកូនរបស់ស៊ូឡៃម៉ានស្តេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រអែលទាំងអស់ក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធពុនយ៉ាមីនថា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខេត្តយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរប្រាប់រេហូបោម ជាបុត្ររបស់សាឡូម៉ូន ស្ដេចស្រុកយូដា ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងអស់ ក្នុងកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធបេនយ៉ាមីនថា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរទៅប្រាប់ដល់រេហូបោម ជាកូនសាឡូម៉ូន ស្តេចស្រុកយូដា ហើយដល់សាសន៍អ៊ីស្រាអែល នៅខែត្រយូដា នឹងបេនយ៉ាមីនទាំងអស់ថា |
អ្នកទាំងនោះ ជាកុលសម្ពន្ធទាំងដប់ពីររបស់ជនជាតិអ៊ីស្រអែល។ យ៉ាកកូបបានផ្តែផ្តាំដូច្នេះ នៅពេលគាត់ឲ្យពរកូនទាំងដប់ពីរ គឺម្នាក់ៗទទួលពររៀងៗខ្លួន។
រហូតដល់សព្វថ្ងៃ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ដើមដដែល ពួកគេមិនប្រាកដជាគោរពកោតខ្លាចអុលឡោះតាអាឡា មិនប្រាកដជាប្រតិបត្តិតាមហ៊ូកុំ និងវិន័យរបស់ខ្លួន ហើយក៏មិនប្រាកដជាកាន់តាមហ៊ូកុំ និងបទបញ្ជាដែលអុលឡោះតាអាឡាបង្គាប់មកកូនចៅយ៉ាកកូប ដែលទ្រង់ប្រទានឈ្មោះថាអ៊ីស្រអែល ។
ស្តេចរេហូបោមគ្រងរាជ្យលើជនជាតិអ៊ីស្រអែល ដែលរស់នៅតាមក្រុងទាំងឡាយក្នុងស្រុកយូដា។
អុលឡោះតាអាឡាមានបន្ទូលដូចតទៅ: កុំចេញទៅច្បាំងនឹងបងប្អូនរបស់អ្នករាល់គ្នាឡើយ! ចូរវិលទៅកាន់ទីលំនៅរៀងៗខ្លួនចុះ ដ្បិតយើងទេដែលធ្វើឲ្យសភាពការណ៍នេះកើតមាន»។ ពួកគេក៏ស្តាប់តាមបន្ទូលរបស់អុលឡោះតាអាឡា ហើយនាំគ្នាវិលត្រឡប់ទៅវិញ ដោយមិនវាយលុកស្តេចយេរ៉ូបោមទេ។
ម៉ូសាបានកត់ត្រាទុកនូវបន្ទូលទាំងប៉ុន្មានរបស់អុលឡោះតាអាឡា។ ស្អែកឡើង គាត់ក្រោកពីព្រលឹម គាត់សង់អាសនៈមួយនៅជើងភ្នំ និងបញ្ឈរបង្គោលដប់ពីរ ជាតំណាងកុលសម្ព័ន្ធអ៊ីស្រអែលទាំងដប់ពីរ។
គឺខ្ញុំបានទទួលពិធីខតាន់ពេលខ្ញុំកើតបានប្រាំបីថ្ងៃ ខ្ញុំជាពូជសាសន៍អ៊ីស្រអែលក្នុងកុលសម្ព័ន្ធពុនយ៉ាមីន ខ្ញុំជាហេប្រឺកើតពីជាតិហេប្រឺ។ រីឯផ្នែកហ៊ូកុំវិញ ខ្ញុំនៅខាងគណៈផារីស៊ី