Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 11:2 - អាល់គីតាប

2 ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​លោក​សេម៉ា‌យ៉ា ជា​អ្នក​ជំនិត​របស់​ទ្រង​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ប៉ុន្តែ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​សេម៉ា‌យ៉ា ជា​អ្នក​សំណព្វ​របស់​ព្រះ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ប៉ុន្តែ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​សេម៉ាយ៉ា ជា​អ្នក​ជំនិត​របស់​ព្រះអង្គ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ប៉ុន្តែព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​សេម៉ាយ៉ា ជា​អ្នក​សំណប់​របស់​ព្រះ​ថា

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 11:2
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ប្រាប់​រេហូ‌បោម​ជា​កូន​របស់​ស៊ូឡៃ‌ម៉ាន​ស្តេច​ស្រុក​យូដា ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ថា


កិច្ចការ​របស់​ស្តេច​រេហូ‌បោម តាំង​ពី​ដើម​ដល់​ចប់ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ណាពី​សេម៉ា‌យ៉ា និង​លោក​អ៊ីដោ​ជា​អ្នក​ទាយ។ ស្តេច​រេហូ‌បោម និង​ស្តេច​យេរ៉ូ‌បោម តែងតែ​ធ្វើ​សង្គ្រាម​នឹង​គ្នា​ទៅ​វិញ​ទៅ​មក​ជា‌និច្ច។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​តែង‌តាំង​អ៊ីមុាំ​ជា​ក្រុមៗ តាម​មុខ‌ងារ​របស់​ពួក​គេ ដូច​ស្តេច​ទត ជា​ឪពុក​បាន​ចាត់​ចែង​ទុក​មក។ ស្តេច​តែង‌តាំង​ក្រុម​លេវី​ឲ្យ​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ដែរ គឺ​ច្រៀង​សរសើរអុលឡោះ‌តាអាឡា និង​ជួយ​ក្រុម​អ៊ីមុាំ ក្នុង​ការ‌ងារ​ប្រចាំ​ថ្ងៃ ដូច​មាន​ចែង​ទុក។ ស្តេច​ក៏​បាន​ចាត់​ឲ្យ​អ្នក​យាម​ទ្វារ ប្រចាំ​ការ​នៅ​មាត់​ទ្វារ​នីមួយៗ តាម​ក្រុម​របស់​ខ្លួន​ដែរ។ នេះ​ជា​វិន័យ​ដែល​ស្តេច​ទត ជា​ជំនិត​របស់​អុលឡោះ​បាន​បង្គាប់​ទុក។


មុន​ពេល​ស្លាប់ ម៉ូសា ជា​អ្នក​ជំនិត​របស់អុលឡោះ‌តាអាឡា​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រ‌អែល​ដូច​តទៅ៖


ចំពោះ​អ្នក​វិញ អ្នក​បម្រើ​របស់​អុលឡោះ​អើយ ត្រូវ​គេច​ចេញ​ឲ្យ​ឆ្ងាយ​ពី​ការ​ទាំង​នេះ។ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​ជំនឿ សេចក្ដី​ស្រឡាញ់ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​ស្លូត​បូត។


មាន​អ្នក​ជំនិត​មួយ​នាក់​របស់​អុលឡោះបាន​មក​ជួប​លោក​អេលី​ពោល​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “កាល​បុព្វ‌បុរស​របស់​អ្នក​ស្ថិត​នៅ​ស្រុក​អេស៊ីប ជា​ទាសករ​របស់​ស្តេច​ហ្វៀរ៉អ៊ូន យើង​បាន​សំដែង​ឲ្យ​គេ​ស្គាល់​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម