ពួកលេវីបោះបង់ចោលផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះស្តេចយេរ៉ូបោម ព្រមទាំងកូនមិនឲ្យពួកគេបំពេញមុខងារជាអ៊ីមុាំបម្រើអុលឡោះតាអាឡាទេ។
ពួកលេវីបានចាកចោលពីទីលំនៅ និងកេរអាកររបស់គេ មកនៅស្រុកយូដា និងក្រុងយេរូសាឡិមទាំងអស់ ព្រោះយេរ៉ូបោម និងកូនចៅរបស់ទ្រង់បានបោះបង់គេចោល មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទៀតទេ
ពួកលេវីបោះបង់ចោលផ្ទះសំបែង និងដីធ្លីរបស់ខ្លួន ទៅរស់នៅក្នុងស្រុកយូដា និងក្រុងយេរូសាឡឹម ព្រោះព្រះបាទយេរ៉ូបោម ព្រមទាំងបុត្រ មិនឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើព្រះអម្ចាស់ទេ។
ពួកលេវីគេលះចោលទីលំនៅ នឹងកេរ្តិ៍អាកររបស់គេ មូលមកនៅស្រុកយូដា នឹងក្រុងយេរូសាឡិមទាំងអស់ ពីព្រោះយេរ៉ូបោម នឹងកូនចៅទ្រង់ បានបោះបង់ចោលគេចេញ មិនឲ្យគេធ្វើការងារជាសង្ឃថ្វាយព្រះយេហូវ៉ាទេ
ទោះបីមានហេតុការណ៍កើតឡើងយ៉ាងនេះក្តី ក៏ស្តេចយេរ៉ូបោមនៅតែពុំព្រមងាកចេញពីផ្លូវអាក្រក់។ ស្តេចនៅតែបន្តតែងតាំងមនុស្សក្នុងចំណោមប្រជាជន ជាបូជាចារ្យ សម្រាប់បម្រើការនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗ។ បើមាននរណាចង់បម្រើកិច្ចការនេះ ស្តេចក៏តែងតាំងគេឲ្យបម្រើការក្នុងកន្លែងសក្ការៈ តាមទួលខ្ពស់ៗ។
ពួកអ៊ីមុាំ និងពួកលេវីដែលរស់នៅក្នុងស្រុកអ៊ីស្រអែលទាំងមូល បាននាំគ្នាមកពីគ្រប់ទីកន្លែង សុំរួបរួមជាមួយស្តេចរេហូបោម។
អ្នករាល់គ្នាបានបណ្តេញពួកអ៊ីមុាំបម្រើអុលឡោះតាអាឡា ជាពូជពង្សរបស់ហារូន និងពួកលេវីចេញ រួចជ្រើសរើសបូជាចារ្យ តាមរបៀបសាសន៍ដទៃ គឺឲ្យតែនរណាយកគោបាមួយ និងចៀមឈ្មោលប្រាំពីរមក នោះគេមុខតែបានទទួលការតែងតាំងជាបូជាចារ្យនៃវត្ថុដែលជាព្រះក្លែងក្លាយ។
កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់ឲ្យតិច»។