ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 10:6 - អាល់គីតាប

ស្តេច​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​អះលី‌ជំអះ ដែល​ជា​ទី​ប្រឹក្សា​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​ឪពុក​ក្នុង​គ្រា​ដែល​ស្តេច​នៅ​មាន​ជីវិត​នៅ​ឡើយ​ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទាប់​មក ស្តេច​រេហូ‌បោម​បាន​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​និយាយ​ថា៖ «តាម​គំនិត​របស់​អ្នក​រាល់​គ្នា តើ​ត្រូវ​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​រេហូ‌បោម​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ព្រឹទ្ធា‌ចារ្យ ដែល​ជា​ទី​ប្រឹក្សា​របស់​ព្រះ‌បាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​សួរ​ថា៖ «តាម​យោបល់​របស់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ប្រជា‌ជន​នេះ?»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​រេហូ‌បោម ទ្រង់​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​នៃ​សាឡូម៉ូន ព្រះ‌បិតា​ទ្រង់ ក្នុង​កាល​ដែល​មាន​ព្រះ‌ជន្ម​នៅ​ឡើយ​ថា តាម​គំនិត​អ្នក​រាល់​គ្នា នោះ​តើ​ត្រូវ​ឆ្លើយ​នឹង​ពួក​រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច

សូមមើលជំពូក



២ របា‌ក្សត្រ 10:6
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អាប់‌សា‌ឡុម​មាន​ប្រសាសន៍​ទៅ​កាន់​លោក​អហ៊ី‌ថូផែល​ថា៖ «ចូរ​អស់​លោក​ពិភាក្សា​គ្នា អំពី​កិច្ចការ​ដែល​ពួក​យើង​ត្រូវ​ធ្វើ​នោះ​ទៅ»។


ស្តេច​មាន​ប្រសាសន៍​ថា៖ «ចូរ​ត្រឡប់​ទៅ​សិន​ចុះ ចាំ​បី​ថ្ងៃ​ទៀត សឹម​វិល​មក​ជួប​យើង​វិញ»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ចាក​ចេញ​ទៅ។


ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។


មនុស្ស​ខ្លៅ​គិត​ស្មាន​ថា​ខ្លួន​ប្រព្រឹត្ត​ត្រូវ រីឯ​មនុស្ស​ដែល​សុខ​ចិត្ត​ទទួល​យោបល់​ពី​អ្នក​ដទៃ ជា​មនុស្ស​មាន​ប្រាជ្ញា។


ចូរ​ស្ដាប់​ឱវាទ និង​ទទួល​ការ​ប្រៀន‌ប្រដៅ នោះ​អ្នក​នឹង​មាន​ប្រាជ្ញា។


កុំ​បោះ‌បង់​មិត្ត​របស់​អ្នក ឬ​មិត្ត​របស់​ឪពុក​អ្នក​ចោល​ឡើយ។ នៅ​ថ្ងៃ​មាន​អាសន្ន កុំ​រត់​ទៅ​ពឹង​បង​ប្អូន​បង្កើត របស់​អ្នក​ឲ្យ​សោះ ដ្បិត​អ្នក​ជិត​ខាង​ដែល​ស្និទ្ធ‌ស្នាល​ប្រសើរ​ជាង​បង​ប្អូន​បង្កើត​ដែល​នៅ​ឆ្ងាយ​ទៅ​ទៀត។


អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​ឲ្យ​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូរអា‌អង្វរអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ឲ្យ​យើង​ខ្ញុំ​ផង អ្វីៗ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង​ខ្ញុំ មាន​បន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។