ថ្ងៃមួយស៊ូឡៃម៉ានទៅគីបៀន ដើម្បីធ្វើគូរបាន ដ្បិតទីនោះ ជាកន្លែងសក្ការៈសំខាន់ជាងគេ។ ស៊ូឡៃម៉ានបានជូនសត្វមួយពាន់ជាគូរបានដុត នៅលើអាសនៈនោះ។
២ របាក្សត្រ 1:6 - អាល់គីតាប ស្តេចស៊ូឡៃម៉ានឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះអុលឡោះតាអាឡា ត្រង់ជំរំជួបជាមួយទ្រង់ ហើយធ្វើគូរបានដុតចំនួនមួយពាន់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ឡើងទៅថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឡើងទៅថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។ |
ថ្ងៃមួយស៊ូឡៃម៉ានទៅគីបៀន ដើម្បីធ្វើគូរបាន ដ្បិតទីនោះ ជាកន្លែងសក្ការៈសំខាន់ជាងគេ។ ស៊ូឡៃម៉ានបានជូនសត្វមួយពាន់ជាគូរបានដុត នៅលើអាសនៈនោះ។
ស្តេចស៊ូឡៃម៉ាន និងសហគមន៍អ៊ីស្រអែលទាំងមូល ដែលគាត់បានអញ្ជើញមកនោះ នាំគ្នាឈរនៅមុខហិបនៃសម្ពន្ធមេត្រី។ គេយកចៀម និងគោយ៉ាងច្រើនឥតគណនា មកធ្វើជាគូរបាន។
ស៊ូឡៃម៉ាន និងប្រជាជនអ៊ីស្រអែលទាំងអស់ បានធ្វើពិធីឆ្លងដំណាក់របស់អុលឡោះតាអាឡា ហើយក្នុងឱកាសនោះ គាត់ធ្វើគូរបានមេត្រីជូនអុលឡោះតាអាឡា គឺធ្វើគោចំនួនពីរម៉ឺនពីរពាន់ក្បាល ចៀមមួយសែនពីរម៉ឺនក្បាល។
លុះស្អែកឡើង ពួកគេនាំគ្នាធ្វើគូរបាន និងគូរបានដុតជូនអុលឡោះតាអាឡា គឺមានគោបា ១ ០០០ ក្បាល ចៀមឈ្មោល ១ ០០០ ក្បាល និងកូនចៀម ១ ០០០ ក្បាល ដោយមានស្រាដែលត្រូវច្រួចជាមួយ ព្រមទាំងគូរបានយ៉ាងច្រើនទៀត សម្រាប់ប្រជាជនអ៊ីស្រអែលទាំងមូល។
គ្រានោះស្តេចស៊ូឡៃម៉ានបានធ្វើគូរបានដុតចំពោះអុលឡោះតាអាឡា នៅលើអាសនៈដែលគាត់សង់នៅមុខទីសក្ការៈ
ព្រៃឈើនៅស្រុកលីបង់ពុំមានច្រើនល្មម សម្រាប់ធ្វើជាអុស ហើយសត្វដែលនៅក្នុងព្រៃនោះក៏ពុំមានច្រើន ល្មម សម្រាប់ធ្វើគូរបានជូនទ្រង់ដែរ។