រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ
២ ពេត្រុស 2:5 - អាល់គីតាប ទ្រង់ក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺទ្រង់បានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ទ្រង់ទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងណាពីណុះហ៍ជាអ្នកប្រកាសសេចក្ដីសុចរិតនោះផង។ ព្រះគម្ពីរខ្មែរសាកល ហើយប្រសិនបើព្រះអង្គមិនបានត្រាប្រណីពិភពលោកនាសម័យបុរាណ គឺបាននាំទឹកជំនន់មកលើពិភពលោកដែលមិនគោរពព្រះ ហើយរក្សាប្រាំបីនាក់ពីគ្រួសាររបស់ណូអេអ្នកប្រកាសសេចក្ដីសុចរិត Khmer Christian Bible ហើយបើព្រះអង្គមិនបានអត់ឱនឲ្យពិភពលោកជំនាន់មុន នៅពេលដែលព្រះអង្គធ្វើឲ្យមានទឹកជំនន់លិចពិភពលោករបស់មនុស្សដែលមិនគោរពកោតខ្លាចព្រះជាម្ចាស់ ប៉ុន្ដែព្រះអង្គសង្គ្រោះលោកណូអេដែលជាអ្នកប្រកាសសេចក្ដីសុចរិត និងមនុស្សប្រាំពីរនាក់ទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយបើព្រះអង្គមិនបានប្រណីដល់ពិភពលោកពីបុរាណ គឺបានសង្គ្រោះលោកណូអេ ជាអ្នកប្រកាសពីសេចក្ដីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត កាលព្រះអង្គធ្វើឲ្យទឹកជន់លិចពិភពលោករបស់មនុស្សទមិឡល្មើស ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គក៏ពុំបានយោគយល់ដល់ពិភពលោកនាបុរាណកាលដែរ គឺព្រះអង្គបានធ្វើឲ្យទឹកជន់លិចពិភពលោកដ៏ទុច្ចរិតនោះ។ ព្រះអង្គទុកជីវិតមនុស្សតែប្រាំបីនាក់ប៉ុណ្ណោះឲ្យនៅរស់ គិតទាំងលោកណូអេជាអ្នកប្រកាសសេចក្ដីសុចរិត*នោះផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយបើទ្រង់មិនបានប្រណីដល់លោកីយពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេ ទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត |
រីឯយើងវិញ យើងនឹងធ្វើឲ្យទឹកជន់លិចផែនដី ដើម្បីបំផ្លាញសត្វលោកទាំងអស់ ដែលមានដង្ហើមជីវិតនៅក្រោមមេឃ។ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវវិនាសសូន្យ
នេះជាដំណើររឿងក្រុមគ្រួសាររបស់ណុះហ៍។ ណុះហ៍ ជាមនុស្សសុចរិត ទៀងត្រង់ នៅក្នុងចំណោមអស់អ្នកដែលរស់នៅជំនាន់គាត់។ គាត់បានដើរតាមមាគ៌ារបស់អុលឡោះ។
យើងនឹងទម្លាក់អ្នកចុះទៅជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅមុនអ្នក។ យើងនឹងឲ្យអ្នករស់នៅក្នុងទីជម្រៅនៃផែនដី ជាមួយអស់អ្នកដែលធ្លាក់ក្នុងរណ្ដៅ ជាកន្លែងវិនាសបង់អស់កល្បជានិច្ច។ អ្នកនឹងមិនវិលត្រឡប់មកផែនដីទទួលកន្លែងក្នុងពិភពរបស់អស់អ្នកដែលមានជីវិតឡើយ។
ដោយសារជំនឿ ណាពីណុះហ៍បានទទួលដំណឹងពីអុលឡោះ អំពីហេតុការណ៍ដែលពុំទាន់ឃើញមាននៅឡើយ គាត់ក៏ស្ដាប់តាម ដោយគោរពប្រណិប័តន៍ គឺគាត់បានសង់ទូកមួយយ៉ាងធំ ដើម្បីសង្គ្រោះក្រុមគ្រួសាររបស់គាត់។ ដូច្នេះ ដោយសារជំនឿគាត់បានដាក់ទោសពិភពលោក ហើយក៏បានទទួលសេចក្ដីសុចរិតទុកជាមត៌ក គឺជាសេចក្ដីសុចរិតដែលមកពីជំនឿ។