ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។
២ ពេត្រុស 1:7 - អាល់គីតាប បន្ថែមភាតរភាព ពីលើការគោរពប្រណិប័តន៍អុលឡោះ និងបន្ថែមសេចក្ដីស្រឡាញ់ ពីលើភាតរភាព។ ព្រះគម្ពីរខ្មែរសាកល បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនលើការគោរពព្រះ ហើយបន្ថែមសេចក្ដីស្រឡាញ់លើសេចក្ដីស្រឡាញ់ជាបងប្អូន។ Khmer Christian Bible បន្ថែមសេចក្ដីស្រឡាញ់ជាបងប្អូនទៅលើការគោរពកោតខ្លាចព្រះជាម្ចាស់ ហើយបន្ថែមសេចក្ដីស្រឡាញ់ទៅលើសេចក្ដីស្រឡាញ់ជាបងប្អូន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ថែមការរាប់អានជាបងប្អូនពីលើការគោរពប្រតិបត្តិដល់ព្រះ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើការរាប់អានគ្នាជាបងប្អូន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ថែមភាតរភាពពីលើការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងបន្ថែមសេចក្ដីស្រឡាញ់ពីលើភាតរភាព។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យសេចក្ដីគោរពប្រតិបត្តិ បានចេះរាប់អានគ្នាជាបងប្អូន ហើយឲ្យសេចក្ដីរាប់អានគ្នាបានសេចក្ដីស្រឡាញ់ថែមទៀត |
ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។
ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
លើសពីនេះទៅទៀត ត្រូវមានចិត្ដស្រឡាញ់ ដ្បិតសេចក្ដីស្រឡាញ់ធ្វើឲ្យបងប្អូនរួបរួមគ្នាពេញលក្ខណៈ។
សូមអ៊ីសាជាអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។
ចូរប្រយ័ត្ន កុំឲ្យនរណាម្នាក់ប្រព្រឹត្ដអំពើអាក្រក់តបនឹងអំពើអាក្រក់ឡើយ តែត្រូវសង្វាតធ្វើអំពើល្អជានិច្ច គឺធ្វើចំពោះបងប្អូនគ្នាឯង និងចំពោះមនុស្សទួទៅ។
បងប្អូនបានជម្រះព្រលឹងឲ្យបានបរិសុទ្ធដោយស្ដាប់តាមសេចក្ដីពិត ដើម្បីឲ្យបងប្អូនចេះស្រឡាញ់គ្នាយ៉ាងស្មោះស្ម័គ្រ ដូចបងប្អូនបង្កើត។ ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្ដទៅ។
ចូរគោរពមនុស្សគ្រប់ៗគ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរគោរពកោតខ្លាចអុលឡោះ និងគោរពស្តេចផង។
នៅទីបញ្ចប់ ត្រូវមានចិត្ដគំនិតតែមួយ និងរួមសុខទុក្ខជាមួយគ្នា។ ត្រូវមានចិត្ដស្រឡាញ់គ្នាទៅវិញទៅមកដូចបងប្អូនបង្កើត មានចិត្ដអាណិតមេត្ដា និងសុភាព។
យើងដឹងហើយថា យើងបានឆ្លងផុតពីសេចក្ដីស្លាប់មកកាន់ជីវិត ព្រោះយើងចេះស្រឡាញ់បងប្អូន។ អ្នកណាមិនចេះស្រឡាញ់ អ្នកនោះស្ថិតនៅក្នុងសេចក្ដីស្លាប់។
យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺអ៊ីសាអាល់ម៉ាហ្សៀសបានលះបង់ជីវិតរបស់គាត់សម្រាប់យើង ហេតុនេះ យើងត្រូវលះបង់ជីវិតសម្រាប់បងប្អូនដែរ។
យើងបានទទួលបទបញ្ជានេះពីអុលឡោះថា «អ្នកណាស្រឡាញ់អុលឡោះ អ្នកនោះក៏ត្រូវស្រឡាញ់បងប្អូនដែរ»។