ម៉ាឡាអ៊ីកាត់នោះពោលថា៖ «ហាជើរ ជាស្រីបម្រើរបស់សារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីសារ៉ាយ ជាចៅហ្វាយរបស់នាងខ្ញុំ»។
២ ពង្សាវតារក្សត្រ 5:25 - អាល់គីតាប បន្ទាប់មក គាត់ចូលទៅជួបអេលីយ៉ាសាក់ ជាចៅហ្វាយរបស់គាត់ អេលីយ៉ាសាក់សួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា៖ «កេហាស៊ីអើយ ឯងមកពីណា?» គាត់ឆ្លើយថា៖ «ខ្ញុំប្របាទមិនបានទៅឯណាទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក គាត់ចូលទៅជួបលោកអេលីសេ ជាម្ចាស់របស់គាត់ លោកសួរគាត់ថា៖ «កេហាស៊ី តើឯងទើបនឹងមកពីណា?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះគាត់ចូលទៅឈរនៅមុខអេលីសេជាចៅហ្វាយខ្លួន ហើយលោកសួរថា កេហាស៊ីអើយ ឯងមកពីណា គាត់ឆ្លើយថា ខ្ញុំប្របាទមិនបានទៅឯណាទេ |
ម៉ាឡាអ៊ីកាត់នោះពោលថា៖ «ហាជើរ ជាស្រីបម្រើរបស់សារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីសារ៉ាយ ជាចៅហ្វាយរបស់នាងខ្ញុំ»។
អុលឡោះតាអាឡាសួរកបេលថា៖ «ហាបេលប្អូនរបស់អ្នកនៅឯណា?»។ គាត់ឆ្លើយទៅកាន់អុលឡោះថា៖ «ខ្ញុំមិនដឹងទេ! តើខ្ញុំជាអ្នកឃ្វាលប្អូនរបស់ខ្ញុំឬ?»។
បន្ទាប់មក ណាពីអេសាយចូលមកជួបស្តេចហេសេគាសួរថា៖ «អ្នកទាំងនោះមកពីណា? តើគេជម្រាបស្តេចដូចម្តេចខ្លះ?»។ ស្តេចហេសេគាប្រាប់ថា៖ «ពួកគេមកពីស្រុកឆ្ងាយដើម្បីមកជួបយើង គឺមកពីស្រុកបាប៊ីឡូន»។
កេហាស៊ីឆ្លើយថា៖ «គ្មានហេតុការណ៍អ្វីទេ! ប៉ុន្តែ ម្ចាស់របស់ខ្ញុំ ចាត់ខ្ញុំឲ្យមកជម្រាបលោកថា “មានសមាជិកនៃក្រុមណាពីពីរនាក់ មកពីតំបន់ភ្នំអេប្រាអ៊ីម ទើបនឹងមកដល់ផ្ទះខ្ញុំ សូមលោកមេត្តាជួយផ្តល់ប្រាក់មួយហាប និងសម្លៀកបំពាក់ពីរបន្លាស់សម្រាប់គេទាំងពីរផង”»។
ស្តេចអូសៀសកាន់ពានសម្រាប់ដុតគ្រឿងក្រអូប ហើយពេលស្តេចខឹងឡើងទាស់នឹងអ៊ីមុាំ ស្រាប់តែមានរោគឃ្លង់កើតពាសពេញថ្ងាស នៅចំពោះមុខក្រុមអ៊ីមុាំ ក្បែរអាសនៈដុតគ្រឿងក្រអូបក្នុងដំណាក់របស់អុលឡោះតាអាឡា។
ស្ត្រីផិតក្បត់ តែងតែប្រព្រឹត្តដូចតទៅនេះ គឺនាងបរិភោគ រួចជូតមាត់ ទាំងពោលថា ខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់អ្វីទេ។
ប្រជាជនរបស់យើងនឹងប្រមូលគ្នាមករកអ្នក ពួកគេអង្គុយនៅមុខអ្នក ស្ដាប់ពាក្យរបស់អ្នក តែមិនប្រតិបត្តិតាមទេ។ មាត់ពួកគេពោលថា គោរពពាក្យអ្នក តែពួកគេបែរជាធ្វើតាមចិត្តលោភលន់របស់ខ្លួនទៅវិញ។
នៅពេលបរិភោគ អ៊ីសាមានប្រសាសន៍ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងនាំគេមកចាប់ខ្ញុំ»។
ពេលនោះ អ៊ីសា និងពួកសិស្សកំពុងបរិភោគអាហារ អ៊ីព្លេសបានធ្វើឲ្យយូដាសអ៊ីស្ការីយ៉ុតជាកូនលោកស៊ីម៉ូន មានគំនិតនាំគេមកចាប់អ៊ីសា។
ឪពុកមារបស់លោកសូលសួរគាត់ និងអ្នកបម្រើថា៖ «តើពួកឯងទើបនឹងមកពីណា?»។ លោកសូលតបថា៖ «ពួកខ្ញុំទៅរកលា តែរកមិនឃើញទេ ដូច្នេះ ពួកខ្ញុំទៅជួបសាំយូអែល»។