យ៉ាកកូបបាននាំក្រុមគ្រួសាររបស់គាត់ចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា រ៉ាជែលបានសំរាលកូនយ៉ាងសែនលំបាក
២ ពង្សាវតារក្សត្រ 5:19 - អាល់គីតាប អេលីយ៉ាសាក់មានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។ កាលលោកណាម៉ាន់ចាកចេញពីណាពីអេលីយ៉ាសាក់បានឆ្ងាយបន្តិច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេលីសេក៏និយាយថា៖ «អញ្ជើញទៅដោយសុខសាន្តចុះ»។ ប៉ុន្តែ ពេលណាម៉ាន់បានចេញពីលោកទៅតាមផ្លូវបន្តិច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីអេលីសេមានប្រសាសន៍ថា៖ «សូមលោកអញ្ជើញទៅដោយសុខសាន្តចុះ»។ កាលលោកណាម៉ាន់ចាកចេញពីព្យាការីអេលីសេបានឆ្ងាយបន្តិច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេលីសេក៏និយាយថា អញ្ជើញទៅដោយសុខសាន្តចុះ ដូច្នេះណាម៉ាន់ក៏ចេញពីលោកទៅតាមផ្លូវបន្តិច។ |
យ៉ាកកូបបាននាំក្រុមគ្រួសាររបស់គាត់ចាកចេញពីបេតអែល។ មុនទៅដល់ភូមិអេប្រាតា រ៉ាជែលបានសំរាលកូនយ៉ាងសែនលំបាក
ម៉ូសាក៏ចេញទៅត្រឡប់ទៅ ជួបលោកយេត្រូជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូនិយាយទៅកាន់ម៉ូសាថា៖ «ចូរកូនទៅ ដោយសុខសាន្តចុះ!»។
អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឲ្យបានសុខសាន្ដ ហើយសូមឲ្យនាងជាសះស្បើយពីជំងឺចុះ!»។
អ៊ីសាប្រាប់ទៅនាងទៀតថា៖ «ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅវិញដោយសុខសាន្ដចុះ»។
អ៊ីសាប្រាប់ទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅដោយសុខសាន្ដចុះ»។
ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវនិយាយប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំអាចទទួលនៅពេលនេះបានទេ។
ខ្ញុំបានឲ្យទឹកដោះបងប្អូនពិសា គឺពុំបានឲ្យចំណីអាហាររឹងៗទេ ព្រោះបងប្អូនពុំអាចទទួលបាន។ សូម្បីតែនៅពេលនេះក្ដី ក៏បងប្អូននៅតែពុំអាចទទួលបានដែរ
លោកអេលីនិយាយទៅកាន់នាងថា៖ «សុំអញ្ជើញទៅដោយសុខសាន្ត! សូមអុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ប្រោសប្រទានឲ្យនាងបានសម្រេចតាមពាក្យរបស់នាងចុះ!»។
ទតសុខចិត្តទទួលយកជំនូន ដែលនាងអប៊ីកែលនាំយកមកជូន រួចគាត់និយាយថា៖ «សូមនាងវិលត្រឡប់ទៅផ្ទះវិញ ដោយសុខសាន្តចុះ ខ្ញុំស្តាប់តាមពាក្យអង្វររបស់នាងហើយ ខ្ញុំនឹងធ្វើតាមពាក្យរបស់នាង!»។