Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 5:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 អេលី‌សេ​ក៏​និយាយ​ថា អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ ដូច្នេះណាម៉ាន់​ក៏​ចេញ​ពី​លោក​ទៅ​តាម​ផ្លូវ​បន្តិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 អេលី‌សេ​ក៏​និយាយ​ថា៖ «អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។ ប៉ុន្តែ ពេល​ណាម៉ាន់​បាន​ចេញ​ពី​លោក​ទៅ​តាម​ផ្លូវ​បន្តិច

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 ព្យាការី​អេលីសេ​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។ កាល​លោក​ណាម៉ាន់​ចាក​ចេញ​ពី​ព្យាការី​អេលីសេ​បាន​ឆ្ងាយ​បន្តិច

សូមមើលជំពូក ចម្លង

អាល់គីតាប

19 អេលី‌យ៉ាសាក់​មាន​ប្រសាសន៍​ថា៖ «សូម​លោក​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ»។ កាល​លោក​ណាម៉ាន់​ចាក​ចេញ​ពី​ណាពី​អេលី‌យ៉ាសាក់​បាន​ឆ្ងាយ​បន្តិច

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 5:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​មក​គេ​ចេញ​ពី​បេត-អែល​ដើរ​ដំណើរ​ទៅ នៅ​តែ​បន្តិច​ទៀត​នឹង​បាន​ដល់​អេប្រាតា នោះ​រ៉ាជែល​ក៏​ឈឺ​ពោះ​នឹង​សំរាល​កូន នាង​សំរាល​មក​ដោយ​ពិបាក


នោះ​ម៉ូសេ​ក៏​ត្រឡប់​ទៅ​ឯ​យេត្រូ ជា​ឪពុក​ក្មេក​ជំរាប​ថា សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ត្រឡប់​ទៅ​ឯ​បង​ប្អូន​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ​វិញ ដើម្បី​នឹង​មើល តើ​គេ​នៅ​រស់​ឬ​យ៉ាង​ណា យេត្រូ​តប​ថា ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ


ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា កូន​ស្រី​អើយ សេចក្ដី​ជំនឿ​នាង បាន​ជួយ​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ ហើយ​ឲ្យ​នាង​បាន​រួច​ពី​សេចក្ដី​វេទនា​របស់​នាង​ទៅ។


តែ​ទ្រង់​មាន​បន្ទូល​ទៅ​ស្ត្រី​នោះ​ថា សេចក្ដី​ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ អញ្ជើញ​នាង​ទៅ ឲ្យ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ។


ទ្រង់​មាន​បន្ទូល​ទៅ​នាង​ថា ចូរ​សង្ឃឹម​ឡើង កូន​ស្រី​អើយ ដ្បិត​សេចក្ដី​ជំនឿ​នាង​បាន​សង្គ្រោះ​នាង​ហើយ ចូរ​ទៅ​ដោយ​សុខ‌សាន្ត​ចុះ។


ខ្ញុំ​នៅ​មាន​សេចក្ដី​ជា​ច្រើន​ទៀត នឹង​ប្រាប់​ដល់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​ទទួល​បាន​ទេ


ខ្ញុំ​បាន​ឲ្យ​ទឹក​ដោះ​មក​អ្នក​រាល់​គ្នា​ផឹក មិន​បាន​ឲ្យ​សាច់​បរិភោគ​ទេ ដ្បិត​កាល​ណោះ​អ្នក​រាល់​គ្នា​ពុំ​អាច​នឹង​បរិភោគ​បាន ហើយ​ឥឡូវ​នេះ ក៏​មិន​ទាន់​បាន​ដែរ


នោះ​អេលី​ឆ្លើយ​ថា ដូច្នេះសូម​អញ្ជើញ​ទៅ ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំរេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ


នោះ​ដាវីឌ​ក៏​ទទួល​យក​ជំនូន​ពី​ដៃ​នាង ដែល​នាង​បាន​នាំ​យក​មក​ជូន​នោះ​ដោយ​ពាក្យ​ថា សូម​អញ្ជើញ​ឡើង​ទៅ​ឯ​ផ្ទះ​អ្នក​វិញ ដោយ​សុខ‌សាន្ត​ចុះ ខ្ញុំ​បាន​យល់​ព្រម​តាម​ពាក្យ​អ្នក​ហើយ ក៏​អរ‌គុណ​ដល់​អ្នក​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម