២ ពង្សាវតារក្សត្រ 4:37 - អាល់គីតាប នាងចូលទៅជិតគាត់ ហើយក្រាបចុះដល់ដីនៅជើងគាត់ រួចយកកូនចេញមក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងចូលទៅជិតលោក ហើយក្រាបចុះដល់ដីនៅជើងលោក រួចយកកូនចេញមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏ចូលទៅផ្តួលខ្លួន ក្រាបចុះដល់ដី នៅទៀបជើងលោក រួចលើកកូនបីចេញទៅ។ |
ស្ត្រីនោះពោលទៅកាន់អេលីយ៉េសថា៖ «ឥឡូវនេះ នាងខ្ញុំដឹងថា លោកជាអ្នកនាំសាររបស់អុលឡោះមែន ហើយសេចក្តីដែលលោកថ្លែង ពិតជាបន្ទូលរបស់អុលឡោះតាអាឡា»។
ក្រុមណាពី ដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូពោលឡើងថា៖ «រសរបស់អេលីយ៉េស មកសណ្ឋិតលើអេលីយ៉ាសាក់ហើយ!»។ ពួកគេទៅជួបអេលីយ៉ាសាក់ រួចនាំគ្នាក្រាបចុះនៅចំពោះមុខគាត់
កាលនាងទៅដល់ភ្នំកើមែល ជួបអ្នកជំនិតរបស់អុលឡោះនាងក្រាបសំពះឱបជើងគាត់។ កេហាស៊ីចង់ចូលទៅទាញនាងចេញ តែអ្នកជំនិតរបស់អុលឡោះមានប្រសាសន៍ថា៖ «កុំរំខាននាងអី! ព្រោះនាងកំពុងតែព្រួយចិត្តយ៉ាងខ្លាំង។ អុលឡោះតាអាឡាបានលាក់មិនឲ្យខ្ញុំដឹងហេតុការណ៍នោះឡើយ»។
អេលីយ៉ាសាក់ហៅកេហាស៊ីមក ហើយមានប្រសាសន៍ថា៖ «ចូរហៅស្ត្រីអ្នកភូមិស៊ូណែមមក!»។ គាត់ក៏ទៅហៅនាង នាងចូលមកជិតអេលីយ៉ាសាក់ គាត់ប្រាប់នាងថា៖ «ចូរយកកូននាងទៅចុះ!»។
ស្ដ្រីៗបានឃើញក្រុមគ្រួសាររបស់ខ្លួនដែលស្លាប់ទៅហើយនោះ មានជីវិតរស់ឡើងវិញ។ អ្នកខ្លះសុខចិត្ដឲ្យគេធ្វើទារុណកម្ម មិនព្រមឲ្យនរណាដោះលែងឡើយ ដើម្បីឲ្យបានជីវិតរស់ឡើងវិញដ៏ប្រសើរជាង។