ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ក្នុងខែដដែលនោះ ដូចអេលីយ៉ាសាក់ប្រាប់នាង។
២ ពង្សាវតារក្សត្រ 4:18 - អាល់គីតាប កូនប្រុសនោះ មានវ័យចំរើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយបិតា ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលកូននោះធំឡើង ថ្ងៃមួយ វាបានចេញទៅរកឪពុក ដែលនៅជាមួយពួកអ្នកច្រូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនប្រុសនោះមានវ័យចម្រើនធំឡើង។ ថ្ងៃមួយ កូននោះទៅលេងជាមួយឪពុក ដែលកំពុងត្រួតពិនិត្យអ្នកច្រូតស្រូវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលកូននោះបានធំឡើងហើយ នោះមានកាល១ថ្ងៃវាចេញទៅឯឪពុក ដែលនៅជាមួយនឹងពួកអ្នកច្រូត |
ស្ត្រីនោះក៏មានផ្ទៃពោះ ហើយសំរាលបានកូនប្រុសមួយ នៅឆ្នាំបន្ទាប់ក្នុងខែដដែលនោះ ដូចអេលីយ៉ាសាក់ប្រាប់នាង។
ស្រាប់តែក្មេងនោះប្រាប់បិតាថា៖ «ពុកអើយ កូនឈឺក្បាល កូនឈឺក្បាលណាស់!»។ បិតាស្រែកប្រាប់ទៅអ្នកបម្រើថា៖ «ចូរបីយកទៅឲ្យម្តាយវាឆាប់ឡើង!»។
ថ្ងៃមួយ អេលីយ៉ាសាក់មានប្រសាសន៍ប្រាប់ស្ត្រី ដែលគាត់បានធ្វើឲ្យកូនប្រុសរស់ឡើងវិញនោះថា៖ «ចូរក្រោកឡើង ចាកចេញពីទីនេះជាមួយគ្រួសាររបស់នាង ហើយទៅស្នាក់នៅស្រុកណា ដែលនាងអាចនៅបាន ដ្បិតអុលឡោះតាអាឡាធ្វើឲ្យស្រុកនេះកើតទុរ្ភិក្ស ក្នុងរយៈពេលប្រាំពីរឆ្នាំ»។
ពេលនោះលោកបូអូសបានមកពីភូមិបេថ្លេហិម គាត់ពោលទៅកាន់ពួកអ្នកច្រូតថា៖ «សូមអុលឡោះតាអាឡានៅជាមួយអ្នករាល់គ្នា!»។ ពួកគេឆ្លើយថា៖ «សូមអុលឡោះតាអាឡាប្រទានពរដល់គាត់ដែរ!»។