ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 25:5 - អាល់គីតាប

កង‌ទ័ព​ខាល់‌ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ស្តេច​សេ‌ដេគា នៅ​វាល​ទំនាប​ជិត​ក្រុង​យេ‌រីខូ។ ពេល​នោះ​កង‌ទ័ព​ទាំង​មូល​របស់​ស្តេច រត់​បែក​ខ្ញែក​គ្នា​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ ពួក​ទ័ព​ខាល់ដេ​ដេញ​តាម​ស្តេច​ទាន់ នៅ​ត្រង់​វាល​ក្រុង​យេរីខូរ ហើយ​ពួក​ពល​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​បែក​ខ្ចាត់‌ខ្ចាយ​ទៅ​ឆ្ងាយ​អស់​រលីង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ព្រះ‌បាទ​សេ‌ដេគា នៅ​វាល​ទំនាប​ជិត​ក្រុង​យេ‌រីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែក‌ខ្ញែក​គ្នា​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ពួក​ទ័ព​ខាល់ដេ​ដេញ​តាម​ស្តេច​ទាន់ នៅ​ត្រង់​វាល​ក្រុង​យេរីខូរ ហើយ​ពួក​ពល​របស់​ទ្រង់​ទាំង​ប៉ុន្មាន ក៏​បែក​ខ្ចាត់​ខ្ចាយ​ពី​ទ្រង់​អស់​រលីង

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 25:5
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ខ្មាំង​បាន​ទម្លុះ​កំពែង​ក្រុង​មួយ​កន្លែង។ ទោះ​បី​កង‌ទ័ព​ខាល់‌ដេ​ឡោម‌ព័ទ្ធ​ទី‌ក្រុង​ក្តី ពួក​ទាហាន​រត់​ចេញ​ពី​ទី‌ក្រុង​នៅ​ពេល​យប់ តាម​ទ្វារ​ដែល​ស្ថិត​នៅ​ចន្លោះ​កំពែង​ទាំង​ពីរ​ក្បែរ​ឧទ្យាន​ស្តេច ហើយ​រត់​តាម​ផ្លូវ​ឆ្ពោះ​ទៅ​វាល​អារ៉ា‌បា។


ពួក​គេ​ក៏​ចាប់​ស្តេច​បញ្ជូន​ទៅ​ស្តេច​នេប៊ូ‌ក្នេសា​នៅ​ក្រុង​រីបឡា ហើយ​គេ​ប្រកាស​កាត់​ទោស​ស្តេច​សេ‌ដេគា។


អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា «ទេ! យើង​នឹង​ជិះ​សេះ​រត់​ទៅ!» ពិត​មែន​ហើយ អ្នក​រាល់​គ្នា​នឹង​រត់​ទៅ​មែន។ អ្នក​រាល់​គ្នា​បាន​ពោល​ទៀត​ថា «រទេះ​ចំបាំង​របស់​យើង​បរ​លឿន​ណាស់» ពិត​មែន​ហើយ! តែ​ខ្មាំង​ដែល​ដេញ​តាម​ក្រោយ មាន​ល្បឿន​លឿន​ជាង​អ្នក​រាល់​គ្នា​ទៅ​ទៀត។


បន្ទាប់​មក​ទៀត យើង​នឹង​ប្រគល់​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ព្រម​ទាំង​ពួក​មន្ត្រី ប្រជា‌ជន និង​អ្នក​ក្រុង​ដែល​នៅ​សេស‌សល់​ពី​ស្លាប់​ដោយ‌សារ​ជំងឺ​អាសន្ន‌រោគ មុខ​ដាវ និង​ទុរ្ភិក្ស ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ និង​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ពួក​គេ។ ស្ដេច​បាប៊ី‌ឡូន​នឹង​ប្រហារ​ជីវិត​ពួក​គេ​ដោយ​មុខ​ដាវ ឥត​អាសូរ ឥត​ត្រា​ប្រណី និង​អាណិត​មេត្តា​ឡើយ” -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «យើង​នឹង​ប្រព្រឹត្ត​ចំពោះ​សេដេ‌គា ជា​ស្ដេច​ស្រុក​យូដា ពួក​មន្ត្រី និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ដែល​នៅ​សេស‌សល់ ហើយ​រស់​នៅ​ក្នុង​ស្រុក​នេះ ព្រម​ទាំង​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អេស៊ីប ដូច​មនុស្ស​បោះ​ចោល​ផ្លែ​ឧទុម្ពរ​ស្អុយ ពុំ​អាច​បរិភោគ​បាន​យ៉ាង​នោះ​ដែរ។


រីឯ​អ្នក​វិញ អ្នក​ពុំ​អាច​គេច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ​បាន​ឡើយ។ គេ​នឹង​ចាប់​ចង​អ្នក​ប្រគល់​ទៅ​ឲ្យ​ស្ដេច​ស្រុក​បាប៊ី‌ឡូន អ្នក​នឹង​ឃើញ​ស្ដេច​នោះ​ផ្ទាល់​នឹង​ភ្នែក ស្ដេច​នោះ​នឹង​និយាយ​ទល់​មុខ​គ្នា​ជា​មួយ​អ្នក ហើយ​អ្នក​ត្រូវ​ទៅ​ស្រុក​បាប៊ី‌ឡូន”»។


ប៉ុន្តែ កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ទាន់​ស្តេច​សេដេ‌គា នៅ​វាល​ទំនាប ជិត​ក្រុង​យេរីខូ។ ពួក​គេ​ចាប់​ស្ដេច​បញ្ជូន​ទៅ​ស្តេច​នេប៊ូ‌ក្នេសា នៅ​ក្រុង​រីបឡា ក្នុង​ស្រុក​ហា‌ម៉ាត់ ស្តេច​នេប៊ូ‌ក្នេសា​ប្រកាស​កាត់​ទោស​ស្តេច​សេដេ‌គា។


កង‌ទ័ព​ខាល់ដេ​នាំ​គ្នា​ដេញ​តាម​ស្តេច​សេដេ‌គា​ទាន់ នៅ​វាល​ទំនាប​ជិត​ក្រុង​យេរីខូ។ ពេល​នោះ កង‌ទ័ព​ទាំង​មូល​របស់​ស្ដេច​រត់​បែក‌ខ្ញែក​គ្នា​អស់។


កុល‌សម្ព័ន្ធ​យូដា​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ ហើយ​ត្រូវ​អាម៉ាស់ និង​ធ្លាក់​ខ្លួន​ជា​ទាសី នាង​តែល‌តោល​នៅ​ក្នុង​ចំណោម ប្រជា‌ជាតិ​ទាំង‌ឡាយ រក​កន្លែង​ស្នាក់​អាស្រ័យ​ពុំ​បាន។ ខ្មាំង​សត្រូវ​ឡោម‌ព័ទ្ធ​នាង ធ្វើ​ឲ្យ​នាង​រក​ច្រក​ចេញ​ពុំ​រួច។


ក្រុង​ស៊ីយ៉ូន​បាន​បាត់​បង់​ភាព​រុង‌រឿង​របស់​ខ្លួន ពួក​មន្ត្រី​របស់​នាង​ប្រៀប​បាន​នឹង​ប្រើស ដែល​រក​វាល​ស្មៅ​ស៊ី​លែង​បាន​ទៀត។ ពួក​គេ​ចាក​ចេញ​ទៅ ទាំង​បាក់​កម្លាំង នៅ​មុខ​សត្រូវ​ដែល​ដេញ​តាម។


យើង​នឹង​កំចាត់‌កំចាយ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ស្ដេច គឺ​ទាំង​អង្គ‌រក្ស និង​ទាហាន​ទាំង​ប៉ុន្មាន​របស់​ស្ដេច ឲ្យ​ទៅ​គ្រប់​ទី​កន្លែង ព្រម​ទាំង​យក​ដាវ​ដេញ​តាម​ប្រហារ​ពួក​គេ​ពី​ក្រោយ​ផង។


ទាហាន​ដ៏​ចំណាន​របស់​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវ រីឯ​អ្នក​ដែល​រួច​ពី​ស្លាប់ នឹង​ត្រូវ​ខ្ចាត់‌ខ្ចាយ​រត់​ទៅ​គ្រប់​ទិស‌ទី។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា នេះ​ពិត​ជា​ពាក្យ​របស់​យើង ដែល​ជាអុលឡោះ‌តាអាឡា​មែន»។


អុលឡោះ​បង្គាប់​ខ្ញុំ​ឲ្យ​ច្រៀង​ទំនួញ​មួយ​បទ ស្ដី​អំពី​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដូច​ត​ទៅ៖