ប៉ុន្តែ ធ្នូរបស់យូសុះមានប្រៀបជាង យូសុះនៅតែខ្លាំងពូកែជានិច្ច។ សូមអំណាចនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប ដែលគ្មាននរណាអាចយកជ័យជំនះបាន សូមទ្រង់ដែលជាអ្នកគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រអែល
២ ពង្សាវតារក្សត្រ 13:16 - អាល់គីតាប ណាពីជម្រាបស្តេចថា៖ «សូមស្តេចលើកធ្នូឡើងយឹតទៅ!»។ ស្តេចក៏លើកធ្នូឡើង ហើយយឹត។ អេលីយ៉ាសាក់ដាក់ដៃលើដៃស្តេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចទូលថា៖ «សូមទ្រង់ដំឡើងធ្នូទៅ» ទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្ដេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីទូលព្រះរាជាថា៖ «សូមព្រះករុណាលើកធ្នូឡើងយឹតទៅ!»។ ព្រះរាជាក៏លើកធ្នូឡើង ហើយយឹត។ លោកអេលីសេដាក់ដៃលើព្រះហស្ដស្ដេច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចទូលថា សូមទ្រង់ដំឡើងធ្នូទៅ នោះទ្រង់ក៏ដំឡើង ហើយអេលីសេដាក់ដៃលើព្រះហស្តស្តេច |
ប៉ុន្តែ ធ្នូរបស់យូសុះមានប្រៀបជាង យូសុះនៅតែខ្លាំងពូកែជានិច្ច។ សូមអំណាចនៃអុលឡោះជាម្ចាស់របស់យ៉ាកកូប ដែលគ្មាននរណាអាចយកជ័យជំនះបាន សូមទ្រង់ដែលជាអ្នកគង្វាល និងជាថ្មដារបស់ជនជាតិអ៊ីស្រអែល
អេលីយ៉ាសាក់ជម្រាបស្តេចថា៖ «សូមស្តេចយកធ្នូ និងព្រួញមក!»។ ស្តេចក៏យកធ្នូ និងព្រួញមកកាន់។
រួចជម្រាបថា៖ «សូមស្តេចបើកបង្អួចដែលបែរទៅទិសខាងកើត!»។ ស្តេចយ៉ូអាសក៏បើកបង្អួចនោះ។ អេលីយ៉ាសាក់ជម្រាបថា៖ «សូមបាញ់ទៅ!» ស្តេចក៏បាញ់។ អេលីយ៉ាសាក់ជម្រាបថា៖ «នេះជាព្រួញជ័យជំនះមកពីអុលឡោះតាអាឡា គឺព្រួញជ័យជំនះលើជនជាតិស៊ីរី។ ស្តេចនឹងប្រហារកងទ័ពស៊ីរីនៅក្រុងអាផែក រហូតដល់ពួកគេវិនាសសូន្យ»។
បន្ទាប់មក គាត់ក៏ទ្រោបលើក្មេងនោះ ដោយយកមាត់ដាក់លើមាត់ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃដែរ។ គាត់ទ្រោបលើក្មេងនោះ ធ្វើឲ្យខ្លួនរបស់វាមានកំដៅឡើងវិញ។
សូមលើកតម្កើងអុលឡោះតាអាឡា ដែលជាថ្មដារបស់ខ្ញុំ ទ្រង់បង្រៀនខ្ញុំអំពីយុទ្ធសាស្ត្រ ហើយហ្វឹកហ្វឺនខ្ញុំដើម្បីធ្វើសឹក។