ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 12:1 - អាល់គីតាប

គឺ​នៅ​ឆ្នាំ​ទី​ប្រាំ​ពីរ​ក្នុង​រជ្ជកាល​ស្តេច​យេហ៊ូវ ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល គាត់​សោយ‌រាជ្យ​បាន​សែ‌សិប‌ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម។ រីឯ​ម្តាយ​របស់​ស្តេច​មាន​នាម​ថា ស៊ីប‌យ៉ា​ជា​អ្នក​ស្រុក​បៀរ‌សេ‌បា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គឺ​នៅ​ឆ្នាំ​ទី​ប្រាំពីរ​ក្នុង​រាជ្យ​យេហ៊ូវ ដែល​យ៉ូអាស​បាន​សោយ‌រាជ្យ ទ្រង់​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​សែសិប​ឆ្នាំ មាតា​ព្រះ‌នាម​ថា​ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរ-សេបា។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​ជន្មាយុ​ប្រាំ‌ពីរ​វស្សា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​នៅ​ឆ្នាំ​ទី​៧​ក្នុង​រាជ្យ​យេហ៊ូវ ដែល​យ៉ូអាស​ចាប់​តាំង​សោយ‌រាជ្យ​ឡើង ក៏​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម​បាន​៤០​ឆ្នាំ ព្រះ‌មាតា​ទ្រង់​ព្រះ‌នាម​ជា​ស៊ីបយ៉ា ជា​អ្នក​ស្រុក​បៀរ-សេបា

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 12:1
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្អែក​ឡើង អ៊ីព្រហ៊ីម​ក្រោក​ពី​ព្រលឹម យក​ស្បៀង​អាហារ និង​បំពង់​ទឹក​មក​ប្រគល់​ឲ្យ​ហាជើរ ហើយ​លើក​កូន​ដាក់​លើ-ក​នាង រួច​ប្រាប់​នាង​ឲ្យ​ចេញ​ទៅ។ ហាជើរ​ចាក​ចេញ​ពី​ទី​នោះ ហើយ​វិល​វល់​នៅ​ក្នុង​វាល​រហោ‌ស្ថាន​ជិត​ក្រុង​បៀរសេ‌បា។


ស្តេច​យ៉ូអាស​ឡើង​សោយ​រាជ្យ​ក្នុង​វ័យ​ប្រាំ​ពីរ​ឆ្នាំ


ស្តេច​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​បំណង​អុលឡោះ‌តាអាឡា អស់​មួយ​ជីវិត ដូច​អ៊ីមុាំ​យេហូ‌យ៉ាដា​បាន​បង្ហាត់​បង្រៀន។


នៅ​ឆ្នាំ​ទី​ម្ភៃ​បី​នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ជា​បុត្រ​របស់​ស្តេច​អហា‌ស៊ីយ៉ា ស្តេច​ស្រុក​យូដា ស្តេច​យ៉ូអា‌ហាស​ជា​បុត្រ​របស់​ស្តេច​យេហ៊ូវ បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល​នៅ​ក្រុង​សាម៉ារី​ស្តេច​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​ពីរ​ឆ្នាំ។


នៅ​ឆ្នាំ​ទី​សាម‌សិប​ប្រាំ​ពីរ នៃ​រជ្ជកាល​ស្តេច​យ៉ូអាស ជា​ស្តេច​ស្រុក​យូដា ស្តេច​យ៉ូអាស​ជា​បុត្រ​របស់​ស្តេច​យ៉ូអា‌ហាស​បាន​ឡើង​សោយ‌រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល នៅ​ក្រុង​សាម៉ារី ស្តេច​សោយ‌រាជ្យ​បាន​ដប់​ប្រាំ​មួយ​ឆ្នាំ។


កាល​ស្តេច​អហា‌ស៊ីយ៉ា ជា​ស្តេច​ស្រុក​យូដា​ឃើញ​ដូច្នេះ ស្តេច​រត់​ឆ្ពោះ​ទៅ​បេត‌កាន តែ​លោក​យេហ៊ូវ​ដេញ​តាម ហើយ​បញ្ជា​ថា៖ «ចូរ​ប្រហារ​ស្តេច​នេះ​ទៅ!» គេ​ក៏​ប្រហារ​ស្តេច​នៅ​ក្នុង​រទេះ។ ពេល​នោះ ស្តេច​កំពុង​ឡើង​តាម​ផ្លូវ​ទៅ​ភូមិ​គើរ​ជិត​ក្រុង​យីប‌ឡាម។ ស្តេច​ភៀស​ខ្លួន​ទៅ​ដល់​ក្រុង​មេគី‌ដោ ហើយ​ស្លាប់​នៅ​ទី​នោះ។


ស្តេច​យ៉ូរ៉ាម ស្តេច​អហា‌ស៊ីយ៉ា ស្តេច​យ៉ូអាស