បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។
២ ធីម៉ូថេ 4:19 - អាល់គីតាប សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡាព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។ ព្រះគម្ពីរខ្មែរសាកល សូមជួយសួរសុខទុក្ខព្រីស៊ីឡា និងអ័គីឡា ព្រមទាំងក្រុមគ្រួសាររបស់អូនេស៊ិភ័រផង។ Khmer Christian Bible សូមជម្រាបសួរដល់នាងព្រីសីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ិភ័រផងដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមជម្រាបសួរនាងព្រីស៊ីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេសិភ័រផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជម្រាបសួរនាងព្រីស៊ីល និងលោកអគីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ីភ័រផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជំរាបសួរដល់នាងព្រីស៊ីល នឹងអ្នកអ័គីឡា ព្រមទាំងពួកអ្នកផ្ទះអូនេសិភ័រផង |
បើអ្នករាល់គ្នារាប់រកតែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើមានអ្វីអស្ចារ្យ? សូម្បីតែសាសន៍ដទៃក៏ប្រព្រឹត្ដដូច្នោះដែរ។
លោកប៉ូលបានស្នាក់នៅក្រុងកូរិនថូសជាយូរថ្ងៃ។ ក្រោយមក លោកក៏ជម្រាបលាពួកបងប្អូន ចុះសំពៅឆ្ពោះទៅស្រុកស៊ីរី ដោយមាននាងព្រីស៊ីល និងលោកអគីឡាជូនដំណើរទៅជាមួយដែរ។ លោកបានកោរសក់លាបំណន់ នៅកំពង់ផែកេងគ្រា។
នៅក្រុងនោះ គាត់បានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះស្តេចអធិរាជក្លូឌាស បានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ
គាត់បានបង្រៀនគេក្នុងសាលាប្រជុំ ដោយចិត្ដអង់អាច។ កាលនាងព្រីស៊ីល និងលោកអគីឡាបានឮគាត់បង្រៀនដូច្នេះ ក៏អញ្ជើញគាត់ទៅជាមួយ ព្រមទាំងពន្យល់គាត់ ឲ្យរឹតតែស្គាល់មាគ៌ារបស់អុលឡោះថែមទៀត។
ក្រុមជំអះទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកបងប្អូន។ លោកអគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំអះនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកបងប្អូនក្នុងនាមអ៊ីសាជាអម្ចាស់ដែរ។