បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិច ក៏មិនខ្វះខាតអ្វីដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។
២ កូរិនថូស 8:15 - អាល់គីតាប ដូចមានសេចក្ដីចែងទុកមកថាៈ «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្ដិចបន្ដួចក៏មិនខ្វះខាតអ្វីដែរ»។ ព្រះគម្ពីរខ្មែរសាកល ដូចដែលមានសរសេរទុកមកថា: “អ្នកដែលប្រមូលបានច្រើន ក៏មិនសល់ អ្នកដែលប្រមូលបានតិច ក៏មិនខ្វះដែរ”។ Khmer Christian Bible ដូចមានសេចក្ដីចែងទុកថា៖ «អ្នកដែលប្រមូលបានច្រើន ក៏មិនមានច្រើនណាស់ណា ឯអ្នកដែលប្រមូលបានតិច ក៏មិនខ្វះដែរ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចមានសេចក្តីចែងទុកមកថា៖ «អ្នកណាដែលប្រមូលបានច្រើន ក៏មិនមានច្រើនណាស់ណា ឯអ្នកដែលប្រមូលបានតិច ក៏មិនបានខ្វះខាតអ្វីដែរ» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដូចមានសេចក្ដីចែងទុកមកថា: «អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិចបន្តួច ក៏មិនខ្វះខាតអ្វីដែរ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាសេចក្ដីដែលចែងទុកមកថា «អ្នកណាដែលរើសបានច្រើន នោះគ្មានសល់ឡើយ ឯអ្នកដែលរើសបានតិច នោះមិនបានខ្វះទេ»។ |
បន្ទាប់មក ពួកគេយកអាហារនោះទៅវាល់ អ្នកប្រមូលបានច្រើន ក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិច ក៏មិនខ្វះខាតអ្វីដែរ គឺម្នាក់ៗទទួលអាហារល្មមដែលខ្លួនត្រូវការប៉ុណ្ណោះ។
បន្ទាប់មក អ៊ីសាសួរសិស្សថា៖ «កាលដែលខ្ញុំចាត់អ្នករាល់គ្នាទៅ ដោយគ្មានថង់ប្រាក់ ថង់យាម ឬស្បែកជើង តើអ្នករាល់គ្នាមានខ្វះខាតអ្វីទេ?»។ គេឆ្លើយថា៖ «យើងខ្ញុំគ្មានខ្វះខាតអ្វីទេ»។
សូមអរគុណអុលឡោះ ដែលបានប្រោសប្រទានឲ្យលោកទីតុសមានចិត្ដខ្នះខ្នែងចង់ជួយបងប្អូនដូចយើងដែរ