កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់ឲ្យតិច»។
២ កូរិនថូស 8:13 - អាល់គីតាប ក៏ប៉ុន្ដែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃ រហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។ ព្រះគម្ពីរខ្មែរសាកល នេះមិនមែនដើម្បីឲ្យអ្នកឯទៀតធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនាទេ គឺដើម្បីឲ្យស្មើគ្នាវិញ។ Khmer Christian Bible ប៉ុន្ដែមិនមែនឲ្យអ្នកផ្សេងមានភាពធូរស្បើយ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីវេទនានោះទេ ផ្ទុយទៅវិញឲ្យស្មើភាពគ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះមិនមែនជួយឲ្យអ្នកដទៃធូរស្បើយ ហើយឲ្យអ្នករាល់គ្នាវេទនានោះទេ គឺឲ្យបានស្មើគ្នាវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មិនត្រូវឲ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឲ្យមានស្មើៗគ្នាប៉ុណ្ណោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ការនោះមិនមែនដើម្បីឲ្យអ្នកឯទៀតបានទំនេរ ហើយឲ្យអ្នករាល់គ្នាមានសេចក្ដីលំបាកនោះទេ គឺឲ្យបានស្មើគ្នាវិញ ឲ្យសេចក្ដីបរិបូររបស់អ្នករាល់គ្នាក្នុងជាន់នេះ បានបំពេញការដែលគេខ្វះខាត |
កុលសម្ព័ន្ធនីមួយៗនៃជនជាតិអ៊ីស្រអែលត្រូវប្រគល់ក្រុងឲ្យពួកលេវីច្រើន ឬតិច តាមទំហំទឹកដីដែលខ្លួនបានទទួលជាចំណែកមត៌ក គឺកុលសម្ព័ន្ធដែលមានទឹកដីធំ ត្រូវប្រគល់ឲ្យច្រើន កុលសម្ព័ន្ធដែលមានទឹកដីតូច ត្រូវប្រគល់ឲ្យតិច»។
ក្នុងចំណោមពួកគេគ្មាននរណាខ្វះខាតអ្វីឡើយ។ អស់អ្នកដែលមានដីធ្លី ឬផ្ទះសម្បែងនាំគ្នាលក់ដីធ្លី និងផ្ទះនោះ យកប្រាក់
កាលណាយើងមានឆន្ទៈល្អ យើងនឹងបានគាប់ចិត្តអុលឡោះ តាមអ្វីៗដែលយើងមាន គឺមិនមែនតាមអ្វីៗដែលយើងគ្មាននោះទេ។
ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្ដីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្ដីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា