Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ កូរិនថូស 8:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 នេះ​មិន​មែន​ជួយ​ឲ្យ​អ្នក​ដទៃ​ធូរ​ស្បើយ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​វេទនា​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 នេះ​មិនមែន​ដើម្បីឲ្យ​អ្នកឯទៀត​ធូរស្បើយ ហើយ​ឲ្យ​អ្នករាល់គ្នា​វេទនា​ទេ គឺ​ដើម្បីឲ្យ​ស្មើគ្នា​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ប៉ុន្ដែ​មិន​មែន​ឲ្យ​អ្នក​ផ្សេង​មាន​ភាព​ធូរស្បើយ​ ហើយ​ឲ្យ​អ្នក​រាល់គ្នា​មាន​សេចក្ដី​វេទនា​នោះ​ទេ​ ផ្ទុយ​ទៅ​វិញ​ឲ្យ​ស្មើ​ភាព​គ្នា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ មិន​ត្រូវ​ឲ្យ​បងប្អូន​ជួយ​អ្នក​ដទៃ​រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ការ​នោះ​មិន​មែន​ដើម្បី​ឲ្យ​អ្នក​ឯ​ទៀត​បាន​ទំនេរ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្ដី​លំបាក​នោះ​ទេ គឺ​ឲ្យ​បាន​ស្មើ​គ្នា​វិញ ឲ្យ​សេចក្ដី​បរិបូរ​របស់​អ្នក​រាល់​គ្នា​ក្នុង​ជាន់​នេះ បាន​បំពេញ​ការ​ដែល​គេ​ខ្វះ​ខាត

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ក៏​ប៉ុន្ដែ មិន​ត្រូវ​ឲ្យ​បង​ប្អូន​ជួយ​អ្នក​ដទៃ រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




២ កូរិនថូស 8:13
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី គឺ​កុល‌សម្ព័ន្ធ​ធំ ត្រូវ​យក​ទី​ក្រុង​ច្រើន ឯ​កុល‌សម្ព័ន្ធ​តូច ត្រូវ​យក​ទី​ក្រុង​តិច។ កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ប្រគល់​មត៌ក​ឲ្យ​ពួក​លេវី តាម​ចំណែក​ដែល​ខ្លួន​បាន​ទទួល»។


នៅ​ក្នុង​ពួក​គេ គ្មាន​អ្នក​ណា​ខ្វះ​ខាត​អ្វី​ឡើយ ដ្បិត​អស់​អ្នក​ណា​ដែល​មាន​ដី មាន​ផ្ទះ គេ​បាន​លក់​យក​ប្រាក់


ដ្បិត​បើ​មាន​ចិត្ត​ខ្នះខ្នែង​មែន នោះ​ព្រះ‌សព្វ​ព្រះហឫ‌ទ័យ​ទទួល តាម​អ្វីៗ​ដែល​អ្នក​នោះ​មាន មិន​មែន​តាម​អ្វីៗ​ដែល​គ្មាន​នោះ​ទេ។


ឲ្យ​សេចក្តី​បរិបូរ​របស់​អ្នក​រាល់​គ្នា​សព្វ​ថ្ងៃ បាន​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​គេ ហើយកាល​ណា​គេ​មាន​បរិបូរ នោះ​គេ​អាច​នឹង​បំពេញ​សេចក្ដី​ខ្វះ​ខាត​របស់​អ្នក​រាល់​គ្នា​វិញ។ ធ្វើ​ដូច្នោះ​ទើប​ស្មើ​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម