ទ្រង់នឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ អុលឡោះតាអាឡាជាម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ទ្រង់ក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ទ្រង់ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
២ កូរិនថូស 5:4 - អាល់គីតាប ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និងពិបាកចិត្ដ។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតពេលយើងនៅក្នុងរោងនេះ យើងថ្ងូរដោយរងសម្ពាធ មិនមែនដោយសារយើងចង់ដោះចេញទេ គឺដោយសារចង់ស្លៀកពាក់វិញ ដើម្បីឲ្យអ្វីដែលរមែងតែងតែស្លាប់ត្រូវជីវិតលេបបាត់ទៅ។ Khmer Christian Bible ដ្បិតពេលយើងកំពុងនៅក្នុងរោងនេះ យើងថ្ងូរណាស់ដោយមានបន្ទុកធ្ងន់ ប៉ុន្ដែមិនមែនដោយសារយើងចង់ដោះចេញទេ គឺចង់ពាក់វិញ ដើម្បីឲ្យជីវិតលេបយកអ្វីដែលតែងតែស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលយើងនៅក្នុងជម្រកនេះនៅឡើយ យើងថ្ងូរដោយមានបន្ទុកយ៉ាងធ្ងន់ ព្រោះយើងមិនចង់ដោះសម្លៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់តទៅទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីដែលតែងតែស្លាប់នេះវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលស្ថិតនៅក្នុងរូបកាយនេះនៅឡើយ យើងតែងតែត្អូញត្អែរ និងពិបាកចិត្ត។ យើងមិនចង់ដោះរូបកាយនេះចោលទេ គឺចង់ពាក់រូបកាយថ្មីពីលើថែមទៀត ដើម្បីឲ្យជីវិតលេបបំបាត់នូវអ្វីៗដែលតែងតែស្លាប់នេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតយើងខ្ញុំដែលនៅក្នុងត្រសាលនេះ យើងថ្ងូរមែន ដោយមានបន្ទុកយ៉ាងធ្ងន់ ពីព្រោះយើងមិនចង់ដោះសំលៀកបំពាក់នេះចេញទេ គឺចង់តែស្លៀកពាក់វិញ ដើម្បីឲ្យជីវិតបានលេបរបស់ ដែលតែងតែស្លាប់ ឲ្យបាត់ទៅនោះ |
ទ្រង់នឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ អុលឡោះតាអាឡាជាម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ទ្រង់ក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ទ្រង់ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ជីវិតខ្ញុំត្រូវឃ្លាតចាកឆ្ងាយពីខ្ញុំទៅ ដូចអ្នកគង្វាលរើជំរំរបស់គេ អុលឡោះតាអាឡាធ្វើឲ្យជីវិតខ្ញុំត្រូវចប់ នៅពេលល្ងាច ដូចជាងតម្បាញមូរក្រណាត់ ដែលគាត់បានត្បាញហើយនោះដែរ។
មិនត្រឹមតែពិភពលោកប៉ុណ្ណោះទេ សូម្បីតែយើង ដែលបានទទួលអំណោយទានដំបូងរបស់រសអុលឡោះ ក៏ថ្ងូរក្នុងចិត្ដ ទាំងទន្ទឹងរង់ចាំអុលឡោះប្រោសយើងឲ្យទៅជាបុត្ររបស់ទ្រង់ និងលោះរូបកាយយើងទាំងស្រុងដែរ
ខ្ញុំសូមជម្រាបបងប្អូនអំពីគម្រោងការដ៏លាក់កំបាំងមួយ គឺថា យើងមិនស្លាប់ទាំងអស់គ្នាទេ ប៉ុន្ដែ យើងនឹងត្រូវប្រែទ្រង់ទ្រាយទាំងអស់គ្នា
ឥឡូវនេះ យើងតែងតែត្អូញត្អែរសង្វាតចង់បានរូបកាយសូរ៉កាមកគ្របពីលើរូបកាយនេះថែមទៀត
ដរាបណាខ្ញុំនៅមានជីវិតរស់ក្នុងលោកីយ៍នេះនៅឡើយ ខ្ញុំយល់ឃើញថា ត្រូវតែរំលឹកបងប្អូនឲ្យភ្ញាក់ស្មារតី។