ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ កូរិនថូស 2:5 - អាល់គីតាប

ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​ឲ្យ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ដ​ទេ គឺ​គាត់​ធ្វើ​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ដ ឬ​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បង​ប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ដ (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប្រសិនបើ​មាន​អ្នកណា​បាន​បង្កការព្រួយចិត្ត អ្នកនោះ​មិន​បាន​ធ្វើឲ្យ​ខ្ញុំ​ព្រួយចិត្ត​ទេ គឺ​បាន​ធ្វើឲ្យ​អ្នក​ទាំងអស់គ្នា​ព្រួយចិត្ត​វិញ ត្រឹមកម្រិតណាមួយ​——​ខ្ញុំ​និយាយ​ដូច្នេះ ដើម្បីកុំឲ្យ​និយាយធ្ងន់ពេក​។

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​បើ​អ្នកណា​ម្នាក់​ធ្វើ​ឲ្យ​ព្រួយ​ អ្នក​នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ​ ប៉ុន្ដែ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ព្រួយ​ខ្លះ​ គឺ‍​ខ្ញុំ​មិន​បំផ្លើស​ទេ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ បើ​អ្នក​ណា​ម្នាក់​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ អ្នក​នោះ​មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង‌អស់​ព្រួយ​ខ្លះ (ខ្ញុំ​និយាយ​ដូច្នេះ មិន​ចង់​បំផ្លើស​ទេ)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រសិន​បើ​នរណា​ម្នាក់​បង្កើត​ឲ្យ​មាន​ទុក្ខ​ព្រួយ មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ចិត្ត​ទេ គឺ​គាត់​ធ្វើ​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​ព្រួយ​ចិត្ត ឬ​យ៉ាង​ហោច​ណាស់ ក៏​ឲ្យ​បងប្អូន​មួយ​ចំនួន​ព្រួយ​ចិត្ត (ខ្ញុំ​ថា​ដូច្នេះ មក​ពី​មិន​ចង់​បំផ្លើស)។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែ បើ​មាន​អ្នក​ណា​បាន​បណ្តាល​ឲ្យ​កើត​មាន​សេចក្ដី​ព្រួយ នោះ​មិន​មែន​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយ​ទេ គឺ​ឲ្យ​អ្នក​រាល់​គ្នា​ទាំង​អស់​មាន​ទុក្ខ​ខ្លះ​វិញ ដ្បិត​ខ្ញុំ​មិន​ចង់​និយាយ​ពន្លើស​ឡើយ

សូមមើលជំពូក



២ កូរិនថូស 2:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ភ្លី‌ភ្លើ​ធ្វើ​ឲ្យ​ឪពុក​ព្រួយ និង​ធ្វើ​ឲ្យ​ម្ដាយ​សោក‌ស្ដាយ។


មាន​ស្ដ្រី​សាសន៍​កាណាន​ម្នាក់​ដែល​រស់​នៅ​ស្រុក​នោះ​ចូល​មក​ជួប​អ៊ីសា ហើយ​អង្វរ​ថា៖ «ឱ​អ៊ីសា‌ជាអម្ចាស់​ជា​ពូជ‌ពង្ស​របស់​ទត​អើយ សូម​អាណិត​មេត្ដា​ខ្ញុំ​ផង! កូន​ស្រី​ខ្ញុំ​ត្រូវ​អ៊ីព្លេស​ចូល​បណ្ដាល​ឲ្យ​វេទនា​ខ្លាំង​ណាស់»។


បង​ប្អូន​អើយ ខ្ញុំ​អង្វរ​បង​ប្អូន​ថា សូម​កាន់​ចិត្ដ​ឲ្យ​បាន​ដូច​ខ្ញុំ ដូច​ខ្ញុំ​បាន​កាន់​ចិត្ដ​ដូច​បង​ប្អូន​ដែរ។ បង​ប្អូន​ពុំ​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​ខ្ញុំ​ទេ។


ចំពោះ​ខ្ញុំ អ៊ីសា‌ជាអម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ទុក​ចិត្ដ​បង​ប្អូន​ថា បង​ប្អូន​មុខ​ជា​មិន​បែក​គំនិត ទៅ​រក​អ្វី​ផ្សេង​សោះ​ឡើយ។ រីឯ​អ្នក​ដែល​ធ្វើ​ឲ្យ​បង​ប្អូន​កើត​វឹកវរ​នោះ​វិញ ទោះ​ជា​នរណា​ក៏​ដោយ គេ​ត្រូវ​តែ​ទទួល​ទោស។